អ៊ីស្រាអែលដោះលែងស្រ្តីប៉ាឡេស្ទីនវ័យក្មេងពីររូប
អាជ្ញាធរអ៊ីស្រាអែលបានដោះលែងស្ត្រីប៉ាឡេស្ទីនវ័យក្មេងពីរនាក់ដែលត្រូវឃុំខ្លួនអស់ រយៈពេល ៨ ខែ ហើយការដោះលែងនេះត្រូវបានស្វាគមន៍ ដោយឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅបុរីវ៉ាទីកង់។
លៀន ណាស័រ (Lian Nasser ) ជាស្រ្តីគ្រីស្តសាសនិកជនជាតិប៉ាឡេស្ទីនវ័យក្មេងម្នាក់ដែលជាប់ឃុំឃាំងក្នុងប្រទេសអ៊ីស្រាអែលត្រូវបានដោះលែងនៅថ្ងៃទី៥ ខែធ្នូ រួមជាមួយនារីវ័យក្មេងម្នាក់ទៀតឈ្មោះ លៀន ខាអ៊ីត (Lian Kaid )។
ដំណឹងនៃការដោះលែងស្រ្តីវ័យក្មេងទាំងពីរត្រូវបានវ៉ាទីកង់ញូវរាយការណ៍ថា បានកើតឡើងបន្ទាប់ពីពួកគេបានជាប់ពន្ធនាគាររយៈពេល៨ខែ ។
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅបុរីវ៉ាទីកង់ គី លោក អ៊ីសា កាស៊ីស៊ីយ៉េស (Issa Kassissieh) បាន សម្តែងការត្រេកអរដោយបញ្ជាក់ថា ៖ «ខ្ញុំចង់អរគុណអ្នកគ្រប់គ្នាដែលបានធ្វើការលើករណីនេះ និងបានរួមចំណែកដល់ការរំដោះស្ត្រីវ័យក្មេងទាំងពីរ»។
ក្នុងពេលសម្ភាសន៍នៅក្នុងសារព័ត៌មានមួយ ស្រ្តីម្នាក់ជាគ្រិស្តបរិស័ទនៅក្នុងចំណោមស្រ្តីទាំងពីរបានលាតត្រដាងថា នាងបានសរសេរលិខិតមួយច្បាប់ទៅកាន់ សម្តេចប៉ាប ដើម្បីស្វែងរកការគាំទ្រ និងអធិដ្ឋានក្នុងពេលដ៏លំបាកនេះ។
ស្រ្តីវ័យក្មេងរូបនេះបានរាយការណ៍ថា នាងមិនដែលត្រូវបានអនុញ្ញាតឱ្យទៅសួរសុខទុក្ខកូនស្រីរបស់នាងទេ ក្នុងរយៈពេលជាច្រើនខែនៃការឃុំឃាំង ។ នៅក្នុងអំឡុងពេលជាប់ឃុំ សូម្បីតែព្រះសហគមន៍កាតូលិកនៅទីក្រុងរដែលនាងឃុំឃាំងចង់សួរសុខទុក្ខ ក៏ត្រូវបានបដិសេធមិនឲ្យចូលដែរ។
នៅថ្ងៃដែលនាងត្រូវបានដោះលែង នៅមានប្រជាជនប៉ាឡេស្ទីនប្រហែល ១0 000 នាក់ផ្សេងទៀតនៅតែស្ថិតក្នុងស្ថានភាពដដែល ហើយជោគវាសនារបស់់ពួកគេក៏មិនត្រូវបានដឹងដែរ៕