អំពើហិង្សានៅហៃទី បានបង្កការផ្លាស់ទីរបស់កុមារប្រមាណ ៣០០០០០ នាក់
កាលពីថ្ងៃចន្ទ អង្គការយូនីសេហ្វ បានប្រកាសអាសន្នអំពីការផ្លាស់ទីរបស់កុមារប្រមាណ ៣០០០០០នាក់ នៅប្រទេសកោះហៃទី ឬច្រើនជាងពាក់កណ្តាលនៃមនុស្ស ៦០០០០០នាក់ ត្រូវបង្ខំឲ្យគេចចេញពីទីលំនៅរាល់ថ្ងៃរបស់ពួកគេ ដោយសារហេតុផលនៃអំពើហិង្សារបស់ជនអន្ធពាល។ លើសពីនេះ ក្មេងជាច្រើនក្នុងចំណោមពួកគេ ត្រូវទទួលរងការបំពានផ្លូវភេទ ការកេងប្រវញ្ច័ និងការរំលោភ។
កាលពីថ្ងៃចន្ទ ទី១ កក្កដា អង្គការយូនីសេហ្វ បានព្រមានថា ចំនួនកុមារដែលត្រូវភៀសខ្លួនដោយសារអំពើហិង្សានៃក្រុមជនអន្ធពាលនៅប្រទេសហៃទី បានកើនឡើង ៦០% ចាប់តាំងពីខែមីនា ឬស្មើនឹងមានក្មេងម្នាក់ទទួលរងគ្រោះនៅរាល់នាទី។ អង្គការនេះ វាយតម្លៃថា កុមារដែលពាក់ព័ន្ធមានចំនួន ៣០០០០០នាក់។
យោងតាមមូលនិធិនៃអង្គការសហប្រជាជាតិសម្រាប់កុមារ បានឲ្យដឹងថា ក្មេងៗ ដែលភៀសខ្លួន តំណាងឲ្យច្រើនជាងពាក់កណ្តាលនៃប្រជាជន ៦០០០០០នាក់ ដែលត្រូវបានបង្ខំចិត្តចាកចេញពីទីលំនៅដ្ឋានរាល់ថ្ងៃរបស់ពួកគេដោយសារហេតុផលនៃអំពើហិង្សា ដែលជាជំងឺកើតឡើងរ៉ាំរ៉ៃនៅក្នុងប្រទេសនេះ ជាពិសេសនៅក្នុងរដ្ឋធានី ព័រអូប្រាំងស៍។
នៅក្នុងសេចក្តីប្រកាសមួយ អគ្គនាយិកានៃអង្គការយូនីសេហ្វ លោកស្រីកាតឺរីន រុយសែល បានថ្លែងថា ៖ ”មហន្តរាយមនុស្សធម៌ដែលប្រព្រឹត្តទៅនៅក្នុងភ្នែករបស់យើងមានឥទ្ធិពលដ៏បំផ្លិចបំផ្លាញទៅលើកុមារ។ កុមារភៀសខ្លួន ត្រូវការដោយអស់សង្ឃឹមនូវបរិស្ថានស្អាត និងការការពារ ព្រមទាំងជំនួយ និងហិរញ្ញវត្ថុដែលកើនឡើងពីផ្នែកនៃសហគមន៍អន្តរជាតិ។
កុមារ និងយុវជន វ័យជំទង់ គឺជាជនរងគ្រោះពីអំពើហិង្សទ្វេដង។ លើសពីការបង្ខំឲ្យផ្លាស់ទីលំនៅជារឿយៗ ទៅដោយគ្មានគ្រួសារ បោះបង់ការសិក្សា និងនៅក្នុងករណីជាច្រើន គឺមិនទទួលប្រយោជន៍នៃលក្ខខណ្ឌអប្បបរិមានៃការរស់រានផងដែរ ពួកគេត្រូវទទួលរងការបំពានផ្លូវភេទ ការកេងប្រវញ្ច័ និងការរំលោភទៀតផង។
យូនីសេហ្វ គូសបញ្ជាក់ថា ដូច្នេះ កុមារចូលរួមកាន់តែច្រើនឡើងៗ ជារឿយៗ នៅក្នុងក្រុមយោធា ដែលសាបព្រួសការភ័យខ្លាច នៅក្នុងប្រទេសមួយ ដែលមាន ប្រជាជន ៩០% រស់នៅក្នុងភាពក្រីក្រ និងដែលជាកន្លែងដែល កុមារ ៣លាននាក់ ត្រូវការជំនួយមនុស្សធម៌។
អង្គការសហប្រជាជាតិ អធិប្បាយថា ៖ “តម្រូវការនៅក្នុងប្រទេសហៃទី កើនឡើងមិនឈប់ឈរគ្រប់អ្វីៗ ដោយសារមានភាពគ្រោះថ្នាក់សម្រាប់កុមារ។ មនុស្សម្នាក់ៗមានតួនាទីដើម្បីធ្វើការដើម្បីផ្លាស់ប្តូរទិសដៅ និងធ្វើឲ្យប្រាកដថា កុមារអាចវិលត្រឡប់ទៅរៀន។ ពួកគេត្រូវមានសុវត្ថិភាព និងអាចទទួលបាននូវសេវាកម្មមូលដ្ឋាន។
ហៃទីប្រទេសដែលក្របំផុតនៅទ្វីបអាម៉េរិក ជាច្រើនឆ្នាំមកហើយ បានរអិលធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ ហើយនិងធ្វើឲ្យកាន់តែឈឺចាប់ដោយអំពើហិង្សានៃក្រុមអន្ធពាល ដែលគ្រប់គ្រងរដ្ឋធានី ៨០%។
ក្រុមប៉ូលីសកេនយ៉ាដំបូង បានមកដល់រដ្ឋធានីព័រអូប្រាំង កាលពីថ្ងៃទី២៥ ខែឧសភា នៅក្នុងក្របខណ្ឌនៃបេសកកម្មអន្តរជាតិដែលសំដៅស្តារសន្តិសុខនៅក្នុងប្រទេស។
នៅអំឡុងដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតុន លោកហ្គារី កូនីល នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសហៃទី បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកដែលចូលពាក់ព័ន្ធយ៉ាងច្រើនរួចហើយនៅក្នុងការគាំទ្រកងកម្លាំងពហុជាតិក្នុងការគាំទ្រប៉ូលីសហៃទី ក៏តាំងចិត្តក្នុងការងារបន្តទៀតដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។
កាលពីថ្ងៃចន្ទ លោកហ្គារី កូនីល បាននិយាយទៅកាន់អ្នកកាសែតថា អាម៉េរិកបានសន្យាធ្វើការនៅលើការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពនៃបេសកកម្មដែលដឹកនាំដោយកេនយ៉ា ដែលក្រុមប៉ូលីសដំបូង បានមកដល់ហៃទីរួចហើយ។