អំពើហិង្សានៅមីយ៉ាន់ម៉ា កំពុងតែជះឥទ្ធិពលដល់ជំនឿគ្រីស្តបរិស័ទនៅរដ្ឋស៊ីន
មជ្ឈមណ្ឌលសម្រាប់ភាពធន់នឹងព័ត៌មានដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញពីឥទ្ធិពលនៃជម្លោះនៅមីយ៉ាន់ម៉ាមកលើបញ្ហាជំនឿនៅ រដ្ឋ ស៊ីន ដែលប្រជាពលរដ្ឋភាគច្រើននៅរដ្ឋនេះគឺជាគ្រីស្តបរិស័ទ។
ជម្លោះដែលកំពុងបន្តរវាងរបបយោធា និងកងកម្លាំងតស៊ូក្នុងប្រទេសមីយ៉ាន់ម៉ា បានជះឥទ្ធិពលយ៉ាងខ្លាំងដល់គ្រិស្តបរិស័ទ និងទីកន្លែងសក្ការៈរបស់ពួកគេនៅក្នុងរដ្ឋដែលភាគច្រើនជាគ្រីស្តសាសនារបស់ប្រទេសនេះ។
ប្រភពដដែលបានបន្តថា ចាប់តាំងពីរដ្ឋប្រហារយោធាទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២១មក ការវាយប្រហារតាមអាកាសបានកើតឡើងជាញឹកញាប់នៅទូទាំងប្រទេសមកលើ សាលារៀន ភូមិ ទីសក្ការៈបូជា និងសូម្បីតែមន្ទីរពេទ្យ។
របាយការណ៍បានលើកឡើងថា មកដល់ពេលនេះនៅរដ្ឋស៊ីននេះគឺមានទីសក្ការៈបូជា យ៉ាងហោចណាស់ ១០០ កន្លែងដែលត្រូវបានបំផ្លាញ ក្រៅពីនៅនៅមានមណ្ឌលអប់រំជំនឿ និង កន្លែងសំខាន់ៗខាងជំនឿជាច្រើនទៀតក៏ត្រូវបានបំផ្លាញផងដែរ៕