អឺរ៉ុបក៏កំពុងតែប្រឈមមុខនឹងព្យុះដ៏កំណាច
វ៉ាទីកង់ញូវបានរាយការណ៍ថា ចំនួនអ្នកស្លាប់នៅអឺរ៉ុបកណ្តាល និងខាងកើតបានកើនឡើងដល់ ១៤ នាក់កាលពីថ្ងៃចន្ទ ខណៈដែលព្យុះ បូរីស (Boris ) អមដោយទឹកភ្លៀងបានបង្កើតជា ទឹកជំនន់ជនលិចប្រទេស រូម៉ានី និងប៉ូឡូញ ធ្ងន់ធ្ងរ ។
នៅទូទាំងអឺរ៉ុបកណ្តាល និងខាងកើត ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត ដោយសារបាតុភូតអាកាសធាតុនេះ បានផ្តាច់ចរន្តអគ្គិសនី បំផ្លាញផ្ទះសម្បែង និងទំនប់ ។
អាជ្ញាធរបាននិយាយថា សហគមន៍មួយចំនួនត្រូវបានកាត់ផ្តាច់រយៈពេលបួនថ្ងៃនៅក្នុងគ្រោះមហន្តរាយ។
ចាប់តាំងពីថ្ងៃសុក្រសប្តាប៍មុនមក ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងមិនធម្មតាបានវាយប្រហារតំបន់នានាក្នុងប្រទេសអូទ្រីស សាធារណរដ្ឋឆេក អាល្លឺម៉ង់ ហុងគ្រី រូម៉ានី និងស្លូវ៉ាគី។
នៅសាធារណរដ្ឋឆេក ជាកន្លែងដែលគ្រួសារចំនួន ១១៩.០០០នាក់ ភាគច្រើននៅភាគឦសាន គឺគ្មានអគ្គិសនីប្រើប្រាស់ អាជ្ញាធរព្យាយាមយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះជីវិត ចំពេលមានទឹកជំនន់ខ្លាំង។ អ្នកស្រុកដែលជាប់គាំងត្រូវបានជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រ។
ទិដ្ឋភាពស្រដៀងគ្នានេះត្រូវបានគេឃើញនៅក្នុងប្រទេសប៉ូឡូញ ជាកន្លែងដែលអ្នកជំងឺជាច្រើននាក់នៅក្នុងមន្ទីរពេទ្យនៅភាគនិរតីនៃទីក្រុង នីសា (Nysa) ស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលត្រូវបានប្រញាប់ប្រញាល់ជម្លៀងទៅកាន់កន្លែងសុវត្ថិភាព៕