អាហារូបករណ៍សម្រាប់កម្មវិធីលើកកម្ពស់ភាតរភាពមនុស្សជាតិបានប្រកាសទទួលការស្នើសុំ

វ៉ាទីកង់ញូវបានារាយការណ៍ថា កម្មវិធីអាហារូបករណ៍ព្រះសហគមន៍កាតូលិក ដែលដំណើរការក្រោមឈ្មោះជាផ្លូវការថា the Zayed Award for Human Fraternity បានប្រកាសបើកច្រកទទួលការស្នើសុំហើយនៅពេលនេះ រហូតដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។
ប្រភពដដែលបានអះអាងថា កម្មវិធីផ្តល់អាហារូបករណ៍នេះ គឺដំណើរការឡើងក្រោមកិច្ចសហការគ្នារវាង មជ្ឈមណ្ឌល Berkley នៃសាកលវិទ្យាល័យ Georgetown សម្រាប់សាសនា សន្តិភាព និង ស្ថានប័នកិច្ចការពិភពលោក។
នេះគឺជាកម្មវិធីដែលនឹងផ្តល់ការគាំទ្រដល់អ្នកចាប់អារម្មណ៍នៅក្នុងការសិក្សាអំពីសកម្មភាពដែលប្រកបដោយភាតរភាព ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងការជំរុញការសន្ទនាជាសាកល ការកសាងសន្តិភាព និងការសហការរវាងអ្នកសិក្សាវ័យក្មេង។
ប្រភពដដែលបានអះអាងថា នេះគឺជាការប្រកាសផ្តល់អាហារូបករណ៍ជាលើកទី២ ក្រោយពេលដែលកម្មវិធីនេះបានប្រកាសកាលពីឆ្នាំ២០២៤កន្លងទៅនេះ។
កម្មវិធីផ្តល់អាហរូបបរកណ៍នេះ ត្រូវបានត្រួសត្រាយឡើងកាលពី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ដើម្បីប្រារព្ធកិច្ចប្រជុំជាប្រវត្តិសាស្ត្រនៅទីក្រុង អាប៊ូសាប៊ី (Abu Dhabi )រវាង លោក អាល អាហ្សា អាមេឌ អាល តៃយីប (Al-Azhar Ahmed Al-Tayeb) និង សម្តេចប៉ាប ក្នុងអំឡុងពេលដែលមេដឹកនាំសាសនាទំាងពីសហការចុះហត្ថលេខាលើឯកសារស្តីពីភាតរភាពរបស់មនុស្សជាតិ៕
Daily Program
