អាម៉េរិកប្រកាសផ្តល់ជំនួយថ្មី៦៧៥០០០ដុល្លារដល់កម្ពុជា ដើម្បីជួយគាំទ្រការងារបោសសម្អាតមីន

ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា លោកស្រី Bridgette Walker បានប្រកាសអំពីថវិកាជាជំនួយថ្មីចំនួន ៦៧៥០០០ ដុល្លារ ដើម្បីជួយគាំទ្រការងារបោសសម្អាតមីនដ៏មានសារៈខាន់របស់កម្ពុជា។
អាម៉េរិកថែមទាំងបានបង្ហាញពីមានមោទនភាពជាម្ចាស់ជំនួយបោសសម្អាតមីនធំបំផុតនៅកម្ពុជា ដោយបានបរិច្ចាគ ២២០ លានដុល្លារ ចាប់តាំងពីឆ្នាំ ១៩៩៣ មក ក្នុងនោះ ១២ លានដុល្លារ សម្រាប់ឆ្នាំនេះ ដើម្បីផ្តល់លទ្ធភាពជូនក្រុមគ្រួសារខ្មែរអាចរស់នៅបានដោយសុខសន្តិភាព និងវិបុលភាព។
បើតាមស្ថានទូតអាម៉េរិក បានអរគុណដល់ដៃគូរនានា មានអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ (Norwegian People's Aid) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំពោះការខិតខំប្រឹងប្រែងឥតសំចៃដើម្បីធ្វើឱ្យកម្ពុជាអស់គ្រាប់មីន។
អរគុណដល់វិទ្យាស្ថានបច្ចេកទេសកំចាត់មីន ដែលបានពន្យល់លម្អិតអំពីកិច្ចខិតខំប្រឹងប្រែងមហាសាលក្នុងការរៀបចំក្រុមការងារដោះមីនជូនដល់សមាជិកសភាសហរដ្ឋអាមេរិក លោក Adam Smith លោក Michael Baumgartner លោកស្រី Chrissy Houlahan និងរូបខ្ញុំផ្ទាល់ ៕
Daily Program
