អាជ្ញាធរលីបង់សង្ឃឹមអំពី កិច្ចព្រមព្រៀងបទឈប់បាញ់

អាជ្ញាធរលីបង់នៅចុងសប្តាហ៍កន្លងទៅបានបង្ហាញអំពី ក្តីសង្ឃឹមថាបទឈប់បាញ់ដែលអាចកើតមានជាមួយអ៊ីស្រាអែលអាចត្រូវបានប្រកាសក្នុងពេលដ៏ខ្លី ខណៈដែលអ្នកការទូតជាន់ខ្ពស់អាមេរិកធ្វើដំណើរទៅកាន់តំបន់ដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសលីបង់ និងហ្គាហ្សា។

ស្ថានភាពមនុស្សធម៌ក្នុងប្រទេសលីបង់បន្តធ្លាក់ចុះយ៉ាងឆាប់រហ័ស ជាមួយនឹងការវាយប្រហារតាមអា​កា​សចុងក្រោយរបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០ នាក់ រួមទាំងកុមារពីរនាក់ផងដែរ។

យោងតាមក្រសួងសុខាភិបាលនៃប្រទេសលីបង់ កុមារជាង ១០០ នាក់ ដែលជាមធ្យមកុមារ ២ នាក់ក្នុងមួយថ្ងៃ ត្រូវបានសម្លាប់នៅក្នុងប្រទេសនេះ ចាប់តាំងពីអ៊ីស្រាអែលបានបង្កើនយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា កាលពីថ្ងៃទី ២៣ ខែកញ្ញាមក។

ទន្ទឹមនឹងនេះ ការបាញ់គ្រាប់រ៉ុក្កែតពីប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍បានសម្លាប់មនុស្សប្រាំនាក់នៅភាគខាងជើងអ៊ីស្រាអែល រួមទាំងកម្មករបរទេស ៤ នាក់នៅក្នុងការវាយប្រហារបែបនេះដែលសម្លាប់មនុស្សច្រើនបំផុតចាប់តាំងពីការឈ្លានពានរបស់អ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីចាំផ្ទះលីបង់ លោក ណាជីប មីកាទី (Najib Mikati) បាននិយាយថា លោកសង្ឃឹមថា បទឈប់បាញ់ជាមួយអ៊ីស្រាអែល នឹងត្រូវបានប្រកាស នៅពេលដែលបេសកជនអាមេរិក ធ្វើដំណើរទៅកាន់តំបន់សម្រាប់កិច្ចចរចាបទឈប់បាញ់ ខណៈពេលដែលមនុស្សជាង ១ លាននាក់ ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសលីបង់៕

Daily Program

Livesteam thumbnail