អភិបាលព្រះសហគមន៍​អឺរ៉ុប​ថា សម្តេច​ប៉ាប ឡេអូទី១៤ ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ស្តាប់​ការ​ព្រួយ​បារម្ភ​អំពី​សង្គ្រាម

ថ្នាក់ដឹកនាំនៃក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៃសហភាពអ៊ឺរ៉ុបបាននិយាយថា សម្តេចប៉ាបឡេអូទី១៤ គឺបានកំពុងតែត្រៀមខ្លួនជាស្រេចដើម្បីស្តាប់" ចំពោះកង្វល់នានាអំពីសង្រ្គាមនៅទ្វីបអឺរ៉ុប។​

លោកអភិបាល ម៉ារីយ៉ាណូ ក្រូហ្សាតា (Mariano Crociata) ប្រធានគណៈកម្មការនៃអន្តរសភាពលោកអភិបាលនៃព្រះសហគមន៍នៅសហភាពអឺរ៉ុប (COMECE) ដែលបាននិយាយក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបានចូលរួមកម្មវិធីជាមួយនឹងសម្តេចប៉ាបឡេអូ ថា សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងតម្រូវការដើម្បីជៀសវាងការបំពាក់អាវុធនៅអឺរ៉ុប គឺជាប្រធានបទសំខាន់មួយ។

លោកអភិបាលនៃព្រះសហគមន៍មួយនៅអ៊ីតាលីបាននិយាយថា សម្តេចប៉ាបបានធ្វើអន្តរកម្មជាមួយនឹងភាពបន្ទាន់ជាក់លាក់មួយ ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងថា អាវុធកែច្នៃអាចមានផលប៉ះពាល់ទាក់ទងនឹងការកាត់បន្ថយការប្តេជ្ញាចិត្តរបស់សង្គមឆ្លើយតបនឹងសង្រ្គាម។

ដោយឡែក លោកអភិបាល អេនតញ ហេរ៉ូអាត (Antoine Hérouard) បាននិយាយថា ការពិភាក្សារបស់ពួកគេបានសង្កត់ធ្ងន់លើ "សារៈសំខាន់នៃការធ្វើការដើម្បីសន្តិភាពយុត្តិធម៌ ការស្វែងរកតុល្យភាពត្រឹមត្រូវរវាងសន្តិភាព និងយុត្តិធម៌" និងផលវិបាកសង្គម និងសេដ្ឋកិច្ច ប្រសិនបើបណ្តាប្រទេសអឺរ៉ុបផ្តល់មូលនិធិបន្ថែមដល់សព្វាវុធ។

ប្រធានបទផ្សេងទៀតដែលបានលើកឡើងក្នុងអំឡុងពេលនោះត្រូវបានក្រុមលោកអភិបាលលើកឡើងថា ជាកិច្ចប្រជុំ "ប្រកបដោយភាពស្និទ្ធស្នាល និងស្ងប់ស្ងាត់" រវាងក្រុមលោកអភិបាលនៃព្រះសហគមន៍ សហភាពអឺរ៉ុប និងសម្តេចប៉ាប ឡេអូ៕

Daily Program

Livesteam thumbnail