អភិបាលព្រះសហគមន៍ហ្វីលីពីនមួយរូបជំរុញឲ្យពលរដ្ឋប្រឈមមុខនឹងអំពើពុករលួយ

លោកអភិបាលហ្វីលីពីនមួយរូបបានអំពាវនាវដល់ប្រជាពលរដ្ឋហ្វីលីពីនឱ្យប្រឈមមុខនឹងអំពើពុករលួយដោយភាពក្លាហានខាងសីលធម៌ និងសកម្មភាព។

លោក ជេរ៉ាដូ អាមីណាហ្សា (Gerardo Alminaza) អភិបាលនៃព្រះសហគមន៍អគ្គភូមិភាគ សាន កាឡូស (San Carlos ) និង ជាប្រធានអង្គការការីតាសហ្វីលីពីន (Caritas Philippines) បានលើកឡើងថា ពលរដ្ឋគួរតែសកម្មនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

លោកបានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទហ្វីលីពីន មានសេចក្តីសង្ឃឹម ប៉ុន្តែកុំនាំគ្នាប្រពឹ្រត្តអំពើពុករលួយ។

លោកបានថ្លែងកាលពីថ្ងៃទី ១៤ ខែ​កុម្ភៈ ឆ្នាំ២០២៦ថា ការឆ្លើយតបទៅនឹងអំពើពុករលួយត្រូវតែឆ្លើយតបមិនមែនដោយសារតែ កំហឹង ទល់នឹងកំហឹងឡើយ។

លោកបានមានប្រសាសន៍ថា ប្រសិនបើអំពើពុករលួយគឺជាទឹកជំនន់ នោះយើងត្រូវតែជាទឹកជំនន់ដ៏ធំជាងនេះ ពោលគឺមិនមែនជាទឹកជំនន់នៃកំហឹងតែម្នាក់ឯងទេ ប៉ុន្តែជាទឹកជំនន់នៃភាពស្មោះត្រង់ ទឹកជំនន់នៃការប្រុងប្រយ័ត្ន ហើយជាទឹកជំនន់នៃសកម្មភាពរៀបចំប្រយុទ្ធប្រឆាំងឆ្លើយតបនឹងបញ្ហា។

លោកអភិបាលបានព្រមានថា អំពើពុករលួយបានបង្កបន្ទុកធ្ងន់បំផុតរបស់ខ្លួនទៅលើជនក្រីក្រ៕

Daily Program

Livesteam thumbnail