អភិបាលនៃព្រះសហគមន៍មួយនៅហ្វីលីពីនអំពាវនាវឲ្យគ្រីស្តបរិស័ទបង្កើតទស្សនសន្តិភាព

លោក អេលីអាស អាយូបាន (Elias L. Ayuban Jr.) អភិបាលនៃព្រះសហគមន៍កាតូលិក គូបាវ  (Cubao ) នីក្នុងទីក្រុង កេហ្សុន (Quezon ) នៅក្នុងប្រទេសហ្វីលីពីន បានធ្វើការអំពាវនាវក្នុងអំឡុងពេលរៀបចំពិធីថ្វាយអភិបូជាកាលពីថ្ងៃទី ៩ ខែមីនា ដោយសុំឲ្យគ្រីស្តបរិស័ទបង្កើតទស្សនសន្តិភាព ។

លោកបានអំពាវនាវបែបនេះ នៅក្នុងពេលដែលលោកក៏ត្រូវបានគ្រីស្តបរិស័ទរៀបចំពិធី អបអរសាទរខួបលើកទី៣០ នៃជីវិតជា បូជាចារ្យ។

លោកអភិបាលបានមានប្រសាសន៍ថា សូមសន្តិភាពនៅជាមួយអ្នក ហើយនៅពេលដែលលោកក្រឡេកមើលទៅក្រោយកាលពី៣ទស្សវស្សរិ៍មុនមក សន្តិភាពគឺពិតជាសំខាន់ណាស់ ហើយមនុស្សជាតិគ្រប់រូបចង់រស់នៅជាមួយវាជានិច្ច ។

លោកអភិបាលក៏បាន ភ្ជាប់ការអំពាវនាវឲ្យមានសន្តិភាពទៅនឹងបញ្ហាប្រឈមទាំងក្នុងស្រុក និងសកលលោក ជាពិសេស ជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា ដោយកត់សម្គាល់ថាវិបត្តិសកលជារឿយៗប៉ះពាល់ដល់ប្រជាជនសាមញ្ញនៅអាស៊ីតាមរយៈការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងការរំខានដល់ការផ្គត់ផ្គង់។ល។

លោកអភិបាលក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសន្ទនា និងការជួបគ្នាក្នុងការកសាងសន្តិភាព ហើយនៅក្នុងពិភពលោកដែលបែកបាក់គ្នា ព្រះសហគមន៍ត្រូវតែជាកន្លែងដែលមនុស្សអាចជួបជុំគ្នា ស្តាប់ និងដើរជាមួយគ្នា៕

Daily Program

Livesteam thumbnail