អភិបាលក្រុងបេថ្លេហិម អំពាវ​នាវសម្តេចប៉ាប​ គាំទ្របញ្ចប់សង្គ្រាម

អភិបាលក្រុង បេថ្លេហិម (Bethlehem ) ដែលជាទីក្រុងមួយនៅក្នុងតំបន់ វេសបែង បានត្រូវស្វាគមន៍ដោយសម្តេចប៉ាបឡេអូទី១៤ កាលពីថ្ងៃទី ២៤ ខែកញ្ញា ក្រោយពេលដែលទ្រង់បានបញ្ចប់កម្មវិធីសាវនាការប្រចាំសប្តាហ៍។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងឱកាសនោះ លោក ម៉ាហឺ នូកូឡា កាណាវ៉ាទី (Maher Nicola Canawati) អភិបាលទីក្រុងនោះ បានសុំឲ្យសម្តេចប៉ាបឡេអូអំពាវនាវឱ្យមាន​ការគាំទ្រដើម្បី​បញ្ឈប់​សង្រ្គាម ហើយសន្យាថានឹងរក្សាវត្តមានរបស់សហគមន៍គ្រីស្ទបរិស័ទនៅក្នុងដែនដីវិសុទ្ធ។

លោកបាននិយាយប្រាប់សម្តេចប៉ាបឡេអូថា តាមពិត សំបុត្រដំបូងដែលលោកសរសេរនៅពេលលោកក្លាយជាអភិបាលក្រុង គឺជាសំបុត្រផ្ញើជូន សម្តេចប៉ាប ពីព្រោះលោក​ជឿថា សម្តេចប៉ាប​អាចធ្វើកិច្ចការជាច្រើន និង​អាចគាំទ្រប្រជាជនរបស់យើងដើម្បី​ស្វែង​រក​សន្តិភាព៕

Daily Program

Livesteam thumbnail