អន្តរជាតិនិងព្រះសហគមន៍កាតូលិកព្រមានអំពីអំពើហិង្សានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
អង្គការអន្តរជាតិនានា និងព្រះសហគមន៍កាតូលិកបាន ព្រមានថា ការកើនឡើងថ្មីៗនៃជម្លោះនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងតំបន់កាន់តែស្មុគស្មាញថែមទៀត។
ការប្រយុទ្ធគ្នានៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានផ្ទុះឡើងហើយតំបន់ តំបន់ថ្មីមួយ ត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាមដែលប៉ុនប៉ង ដណ្តើមកាន់កាប់ផ្នែកខ្លះនៃទីក្រុង ហ្គោម៉ា (Goma ) ដែលជាទីប្រជុំជន នៃខេត្ត គីវូ ខាងជើង (North Kivu) ក្នុងសប្តាហ៍នេះ។
កងជីវពលដែលគាំទ្រដោយប្រទេស រវ៉ាន់ដា ឥឡូវនេះកំពុងប៉ះទង្គិចគ្នាជាមួយនឹងការតស៊ូដែលបង្កើតឡើងដោយទាហានកុងហ្គោ និងកងជីវពល ដែលគាំទ្ររដ្ឋាភិបាល។
នៅពេលនេះការប្រយុទ្ធគ្នាគឺប្រមូលផ្តុំនៅក្នុងតំបន់ជុំវិញព្រលានយន្តហោះដែលឥឡូវនេះត្រូវបានគេរាយការណ៍ថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម ។
លោក បឺណាត បាលីបូណូ ( Bernard Balibuno )តំណាង ទីភ្នាក់ងារជំនួយផ្លូវការនៃព្រះវិហារកាតូលិកក្នុងប្រទេសអង់គ្លេស និងវេលស៍ បានអះអាងថា តម្រូវការមនុស្សធម៌នៅ ទីក្រុងនោះឥឡូវនេះមានច្រើនណាស់។ លោកបានមានប្រសាសន៍ថា “ទីក្រុងត្រូវបានបង្ខំឱ្យបិទខ្ទប់ដោយការប្រយុទ្ធគ្នា ហើយមនុស្សរាប់សែននាក់ត្រូវបានផ្លាស់ទីលំនៅ ។
បុគ្គលិករបស់អង្គការគ្រូពេទ្យគ្មានព្រំដែន ក៏បានរាយការណ៍ពីការបំផ្ទុះគ្រាប់បែក ការបាញ់ប្រហារ និងការលួចប្លន់ សូម្បីតែនៅកណ្តាលទីក្រុងនៅក្នុងតំបន់ដែលមានប្រជាជនច្រើន ដែលបណ្តាលឱ្យមានការភិតភ័យ និងការផ្លាស់ទីលំនៅរបស់ប្រជាជនយ៉ាងច្រើន។
ជម្លោះរវាងរដ្ឋាភិបាលកុងហ្គោ និងក្រុមឧទ្ទាមបាននិងកំពុងបន្តអស់រយៈពេល ៣ទស្សវត្សកន្លងមក ហើយមានការភ័យខ្លាចថា អំពើហិង្សាអាចកើនឡើងដល់ជម្លោះក្នុងតំបន់ដែលពាក់ព័ន្ធនឹងប្រទេសរវ៉ាន់ដា។