អនុប្រធានាធិបតីអាមេរិកជួបលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី ដេន( JD Vance ) បានជួបពិភាក្សាជាមួយនឹងលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ កាលពីព្រឹកថ្ងៃសៅរ៍។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងជំនួបនេះមាន លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋនិងអង្គការអន្តរជាតិ និងជាសមាជិកនៃក្រុមគ្រួសារលោកអនុប្រធានាធិបតីដែរនោះ ភាគីទាំងពីរបានពិភាក្សាគ្នាកអំពី សន្តិភាព សេរីភាពសាសនា និងការធ្វើចំណាកស្រុក។
ការិយាល័យព័ត៌មានសន្តអាសនៈបានបង្ហើបថា "ក្នុងអំឡុងពេលកិច្ចពិភាក្សាដ៏ស្និទ្ធស្នាល" សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា "ការពេញចិត្តត្រូវបានបង្ហាញចំពោះទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ដ៏ល្អរវាងសន្តអាសនៈនិងសហរដ្ឋអាមេរិក ហើយក៏មានការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារសិទ្ធិសេរីភាពខាងសាសនា។
ភាគីទាំងពីរក៏បាន ផ្លាស់ប្តូរមតិលើស្ថានភាពអន្តរជាតិ ជាពិសេសទាក់ទងនឹងប្រទេសដែលរងផលប៉ះពាល់ដោយសង្រ្គាម ភាពតានតឹងនយោបាយ និងស្ថានភាពមនុស្សធម៌ដ៏លំបាក ដោយមានការយកចិត្តទុកដាក់ជាពិសេសចំពោះជនចំណាកស្រុក ជនភៀសខ្លួន និងអ្នកទោស៕
Daily Program
