អត្រាអ្នកជ្រមុជទឹកនៅលើពិភពលោកនៅមានស្ថេរភាព

តាមស្ថិតិដែលចងក្រងដោយ ការិយាល័យស្ថិតិកណ្តាលនៃរដ្ឋលេខាធិការដ្ឋានសន្តអសនៈដែលដកស្រង់ដោយវ៉ាទីកង់ញូវបានឲ្យដឹងថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ចំនួនគ្រីស្តបរិស័ទ ដែលបាន ជ្រមុជទឹកទូទាំងពិភពលោកនៅតែមានស្ថេរភាព។​

ប្រភពដដែលបានបញ្ជាក់ថា អត្រាអ្នកដែលជ្រមុជទឹកគឺមានប្រហែល ១៧,៨ ភាគរយ នៃអត្រានៃការកើនឡើងចំនួនប្រជាជនពិភពលោក។

ប្រភពដដែលបានឲ្យដឹងថា នៅឆ្នាំ ២០២៤ ចំនួនគ្រីស្តបរិស័ទនៃព្រះសហគមន៍ កាតូលិកមានចំនួនជាង ១ ៤២២ ពាន់លាននាក់ កើនឡើងប្រមាណជា ១,១៤ភាគរយ​នោះបើធៀបនឹងស្ថិតិដែលកត់ត្រាចំនួនត្រឹម ១ ៤០៦ ពាន់លាននាក់នៅឆ្នាំ ២០២៣ ។

ប្រភពដដែលបានបន្តថា ស្ថិតិនៃអ្នកដែលជ្រមុជទឹកនៅអឺរ៉ុបគឺតិចបំផុត ពោលគឺមានកំណើនត្រឹម ០,៨ភាគរយ ខណៈដែលគ្រិស្តបរិស័ទកាតូលិកនៅអឺរ៉ុបមានដល់ទៅ ៣៩,៧ភាគរយ ។

ដោយឡែកនៅអាមេរិក និងអាស៊ី ចំនួនប្រជាជនកាតូលិកកើនឡើងយឺតជាងចំនួនប្រជាជនទូទៅ ខណៈដែលអូសេអានីមានកំណើនគួរឱ្យកត់សម្គាល់គឺ២,១ភាគរយ ។

សម្រាប់អាហ្វ្រិកគឺមានកំណើនដល់ទៅ ២,៧ភាគរយ ហើយចំនួនគ្រីស្តបរិស័ទជាកាតូលិកនៅអាហ្រ្វិកមានប្រមាណជា ២៨៨ លាននាក់៕

Daily Program

Livesteam thumbnail