អត្តពលិកបុរីវ៉ាទីកង់ចូលរួមប្រកួតជើងឯករដ្ឋតូចៗនៅអឺរ៉ុប

ក្រុមអត្តពលិកនៃបុរីវ៉ាទីកង់ ឬសន្តអាសនៈបានរួមគ្នាចូលរួមប្រកួត កីឡាអត្តពលកម្មនៃរដ្ឋតួចៗនៅអឺរ៉ុប ( Championships of the Small States of Europe) នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ ។​

វ៉ាទីកង់ញូវបានបន្តថា នៅមុនពេលចូលរួម ក្រុមអត្តពលិកទាំងអស់ក៏ទទួលបានប្រសិទ្ធពរពីសម្តេចប៉ាប់ហ្រ្វង់ស៊ីស្កូ ។

ប្រភពដដែលបានបន្តថា ក្រុមអត្តពលិកវ៉ាទីកង់នឹងចូលរួមជាមួយនឹងក្រុមអត្តពលិល មកពី ប្រទេសតួចៗចំនួន ១៨ ផ្សេងទៀត ចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នេះ ដែលត្រូវបានប្រារព្ធឡើងនៅទីក្រុង ជីប្រេតា ( Gibraltar) ដែលជាដែនដីមួយនៅក្រោមការគ្រប់គ្រងដោយអង់គ្លេស។

ប្រភពដដែលបានបន្តថា ក្នុងនាម​ជា​និមិត្តរូប​នៃ​ភាតរភាព ក្រុមអត្តពលិករបស់វ៉ាទីកង់​នឹង​នាំយកព្រះពរ និងហត្ថលេខា​របស់សម្តេច​ប៉ាប ទៅចូលរួមព្រឹត្តិការណ៍នោះ។

វត្តមានកីឡារបស់បុរីវ៉ាទីកង់នៅ ក្នុងដែនដី ជីប្រេតា ដែលមានទីតាំងនៅសមុទ្រមេឌីទែរ៉ាណេ គឺមានសារៈសំខាន់ជាពិសេសថា ជា"ក្រុមតំណាងរបស់សម្តេចប៉ាប" ដើម្បីផ្សព្វផ្សាយសារនៃភាតរភាព ការដាក់បញ្ចូល និងសន្តិភាពនៅក្នុងតំបន់ដែលសម្តេចប៉ាបបានពិពណ៌នាជាញឹកញាប់ថាជា «ទីបញ្ចុះសព» ដោយសារ ចំពោះចំនួនជនចំណាកស្រុកដ៏ច្រើនដែលបានស្លាប់ដោយព្យាយាមធ្វើដំណើរទៅដល់អឺរ៉ុប៕

Daily Program

Livesteam thumbnail