អតីត​មិត្ត​រួម​ថ្នាក់ថា សម្តេចប៉ាបឡេអូទី១៤ ជា​មនុស្ស​តាំងចិត្តខ្ពស់បំផុតខាងជំនឿ

លោកបូជាចារ្យ អេនថូនី ភីហ្សូ ( Anthony Pizzo ) ដែលជាប្រធានក្រុមសាសនទូតសន្តអូគូស្តាំង នៅតំបន់អាមេរិកកណ្តាលនាទីក្រុងឈីកាហ្គោ  ហើយក៏ជាមិត្តរួមថ្នាក់ជាមួយនឹងសម្តេចប៉ាប ឡេអូ ទី១៤ បានលើកឡើងថា សម្តេចប៉ាបទ្រង់ជាមនុស្សស្មោះត្រង់ មានតុល្យភាព និងប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះបេសកកម្មនៃការប្រកាសដំណឹងល្អ។

នៅក្នុងបទសំភាសន៍ជាមួយនឹងវ៉ាទីកង់ញូវ លោកបូជាចារ្យបានមានប្រសាសន៍ថា លោកបានស្គាល់      សម្តេចប៉ាប ឡេអូ  តាំងពីឆ្នាំ ១៩៧៤ ដោយបានចូលសាលារៀនជាមួយគ្នា ហើយតាំងពីក្មេងមក ទ្រង់មានចរិតស្មោះត្រង់ និង មានការប្តេជ្ញាចិត្តខ្ពស់ ហើយជាពិសេសគឺទ្រង់ពិតជាបានតាំងចិត្តបម្រើព្រះសហគមន៍កាតូលិក និង កម្មវិធីសប្បុរសធម៌នានា។

លោក បូជាចារ្យ បានបន្តទៀតថា សម្តេចប៉ាបឡេអូ ទ្រង់ គឺជាបុរសដែលមានចិត្តរាបសារណហើយតែងតែរក្សាគោលជំហរច្បាស់លាស់ និងព្យាយាមរក្សានូវតុល្យភាពនៅពេលដែលទ្រង់មានទស្សនៈផ្សេងៗ។

លោកបូជាចារ្យបានបន្តថា រាល់ការ​សម្រេច​ចិត្ត​របស់​ទ្រង់គឺតែងតែផ្អែកនៅលើហេតុនិងផល ពោលគឺឈរនៅលើមូលដ្ឋានមួយច្បាស់លាស់។​

លោកបូជាចារ្យបានបន្តទៀតថា ទ្រង់ក៏ជា​មនុស្ស​រួសរាយ​រាក់ទាក់ គោរព និង​ស្មោះ​ត្រង់ ហើយតែងតែជាមនុស្សម្នាក់ដែលគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប។ ទ្រង់ចូលចិត្តស្តាប់ដោយយកចិត្តទុកដាក់ និងឆ្លើយតបចំៗបញ្ហា។

លោកបូជាចារ្យបានបន្តទៀតថា នៅពេលដែលទ្រង់មានបន្ទូលជាមួយនរណាម្នាក់គឺទ្រង់មាន ទម្លាប់ស្តាប់គេ​ដោយយកចិត្តទុកដាក់ ហើយឆ្លើយតបដោយការគោរព ដោយផ្អែក​លើមូលដ្ឋានព័ត៌មានដែលទ្រង់ទទួលបាន៕

Daily Program

Livesteam thumbnail