អតីតអ្នកការទូតសន្តអាសនៈមកពីអាហ្រ្វិកម្នាក់ទទួលមរណភាពនៅទីក្រុងរ៉ូម
លោកអគ្គអភិបាល ណូវ៉ាទូ រូហ្គាមវ៉ា (Novatus Rugambwa ) អតីតអ្នកការទូតសន្តអាសនៈមួយរូបបាន ទទួលមរណភាពនៅទីក្រុងរ៉ូមក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយបន្សល់ទុកនូវកេរដំណែលនៃសប្បុរសធម៌ជាច្រើនសម្រាប់ព្រះសហគមន៍។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាលត្រូវបានគេដឹងថា គឺជាអ្នកការទូតមកពីទ្វីបអាហ្រ្វិកមួយរូបដែលមានសញ្ជាតិតង់ហ្សានី ។
លោកបានទទួលមរណភាព នៅល្ងាចថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២៥ ខណៈពេលដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ Gemelli ក្នុងទីក្រុងរ៉ូម។
លោកអគ្គអភិបាល កើតនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ១៩៥៧ នៅក្នុងប្រទេសតង់ហ្សានី ហើយបានទទួល ការតែងតាំងជាបូជាចារ្យនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ១៩៨៦ ហើយបានទទួលឱកាសក្លាយជាអ្នកការទូតនៅបុរីវ៉ាទីកង់កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ១៩៩១៕