អតីតលោកអភិបាលព្រះសហគមន៍ឡុងស៊ិននៅប្រទេសវៀតណាមទទួលមរណភាព
លោក យ៉ូសែប ត្រាន់ ហ្សួន ធីវ (Joseph Trần Xuân Tiếu)អតីតអភិបាលនៃព្រះសហគមន៍នៃភូមិភាគ ឡុងស៊ិន (Long Xuyên) ទទួលមរណភាពក្នុងជន្មាយុ ៧៩ ឆ្នាំ។
លោកអភិបាលបានទទួលមរណភាពកាលពីថ្ងៃទី ៧ ខែកក្កដាឆ្នាំ២០២៥ ក្រោយពេលដែលបានបួសបម្រើព្រះសហគមន៍នៅវៀតណាមចំនួន៥០ឆ្នាំ និងជាអភិបាលនៃព្រះសហគមន៍នោះអស់រយៈពេល២៥ឆ្នាំ។
លោកអភិបាល កើតនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ១៩៤៥ នៅស្រុកឡុកហាវ( Lộc Hòa ) នៃទីក្រុងណាំឌិញ (Nam Dinh )។ លោកចូលក្នុងសាលាបណ្ដុះបណ្ដាលជានិស្សិតទេវវិទ្យាល័យតាំងពីអាយុ១២ ឆ្នាំនៅមូលដ្ឋាន ហើយបានមកបន្តនៅទីក្រុងហូជីមិញ។
លោកបានបញ្ចប់ការសិក្សាផ្នែកទស្សនវិទ្យានៅឆ្នាំ១៩៦៥ ហើយបានបន្តការសិក្សានៅលើមុខវិជ្ជាទេវវិទ្យានៅទីក្រុងរ៉ុម។
លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅខែសីហា ឆ្នាំ១៩៧៤ និង បានបម្រើកិច្ចការនៅព្រះសហគមន៍ជាច្រើន រហូតដល់ត្រូវបានតែងតាំងជាអភិបាលនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០០៣រហូតដល់លោកបានលាលែងនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩៕