អង្គការ Wildlife ស្តារសត្វកេងកងបីប្រភេទឡើងវិញក្នុងព្រៃឧទ្យានអង្គរ

មន្រ្តីអង្គការ Wildlife បានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ថា ព្រៃឈើនៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាយើងផងដែរ គឺជាជម្រករស់នៅរបស់ប្រភេទសត្វកេងកង ដែលជាសត្វស្លាបមានរូបឆោមលោមពណ៌គួរឱ្យចង់គយគន់។

សត្វកេងកងមានតួនាទីយ៉ាងសំខាន់ក្នុងការស្តារព្រៃឈើឡើងវិញតាមធម្មជាតិ តាមរយៈការស៊ីផ្លែឈើដែលជារបបអាហារ និងជម្រុះពង្រាយគ្រាប់ពូជទៅលើដី។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife បានធ្វើការស្តារសត្វកេងកងបីប្រភេទឡើងវិញក្នុងព្រៃឧទ្យានអង្គរ រួមមាន កេងកងតូច កេងកងធំ ភូវាំង ឬព្វាំង។ សត្វកេងកង អាចទទះស្លាបខ្លាំងៗដែលយើងអាចលឺពីលើចុងឈើមក ហើយពេលខ្លះយើងអាចឃើញ សត្វកេងកងហើរឆ្វែលឆ្វាត់ទៅមកពីលើក្បាលរបស់យើង ជាពិសេសនៅតាមផ្លូវចូលទៅក្នុងក្រុងសៀមរាប។ សត្វកេងកងចូលចិត្តរស់នៅក្នុងព្រៃរងទឹកភ្លៀងដែលជាទីជម្រកដ៏សុខសាន្តរបស់ខ្លួន។

យោងតាមរបាយការណ៍របស់អង្គការ IUCN សត្វកេងកេងធំ មានចន្លោះពី ២៣ ០០០ ទៅ ៧១ ០០០ក្បាល ហើយក្នុងនោះគេសន្និដ្ឋានថា សត្វកេងកងពេញវ័យមានចន្លោះពី ១៣ ០០០ ទៅ ២៧ ០០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនៅលើពិភពលោក៕

Daily Program

Livesteam thumbnail