អង្គការសុខភាពពិភពលោកបារម្ភពីហានិភ័យនៃជំងឺស្វិតដៃជើងនៅហ្គាហ្សា
អង្គការសុខភាពពិភពលោកបានបង្ហាញនូវការព្រួយបារម្ភអំពីលទ្ធភាពនៃការផ្ទុះឡើងនៃមេរោគជំងឺស្វិតដៃជើងដែលឆ្លងខ្លាំងនៅក្នុងតំបន់ហ្គាហ្សា។
វ៉ាទីកង់ញូវបានរាយការណ៍ថា ជាមួយនឹងដានដែលត្រូវបានរកឃើញនៅក្នុងទឹកសំណល់ វាត្រូវបានគេជឿថា មេរោគអាចកំពុងចរាចរណ៍នៅទីនោះ។ អង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ ឥឡូវនេះគិតថា យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំអាចនឹងត្រូវបានទាមទារនៅក្នុងហ្គាហ្សា។
យោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល សំណាកទឹកសំអុយត្រូវបានរកឃើញថាមានផ្ទុកមេរោគ poliovirus ប្រភេទ 2 នៅពេលពិនិត្យនៅក្នុងមន្ទីរពិសោធន៍អ៊ីស្រាអែល។
អង្គការសុខភាពពិភពលោកបានធ្វើការសន្និដ្ឋានស្រដៀងគ្នាថា ទោះជាយ៉ាងណាមកទល់ពេលនេះ មិនទាន់មានករណីជំងឺណាមួយត្រូវបានគេរាយការណ៍នៅឡើយទេ។
ប៉ូលីយ៉ូអាចជាជំងឺគំរាមកំហែងដល់អាយុជីវិត ហើយវាភាគច្រើនប៉ះពាល់ដល់ទារក និងកុមារអាយុក្រោម ៥ ឆ្នាំ ជាពិសេសគឺអ្នកដែលមិនទាន់ទទួលវ៉ាក់សាំង។ មេរោគនេះវាវាយប្រហារខួរឆ្អឹងខ្នង ហើយអាចបណ្តាលឱ្យកុមារខ្វិនតែម្តង៕