អង្គការសហប្រជាជាតិ ព្រមានអំពីស្ថានភាពមនុស្សធម៌ដ៏អាក្រក់នៅក្នុងប្រទេសស៊ូដង់

អង្គការសហប្រជាជាតិ បានបន្តការព្រមានរបស់ខ្លួនអំពីស្ថានភាពធ្ងន់ធ្ងរនៅក្នុងខេត្ត ដាហ្វួខាងជើង (North Darfur ) នៅក្នុង ប្រទេសស៊ូដង់ ជាកន្លែងដែលជម្លោះកំពុងបណ្តាលឱ្យមានការខ្វះខាតខ្លាំងខាងស្បៀងអាហារ និងទឹកស្អាត។
វ៉ាទីកង់ញូវបានរាយការណ៍ថា ជិត ៤០ ភាគរយនៃកុមារអាយុក្រោម ៥ ឆ្នាំកំពុងទទួលរងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅក្នុងទីក្រុង អែល ហ្វាស័រ ( El Fasher ) ទីក្រុងនៃ ដាហ្វួខាងជើង ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វេន ឌូហ្សារិច (Stéphane Dujarric) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ប្រជាជនដែលនៅសេសសល់ក្នុងទីក្រុងដែលរងគ្រោះដោយជម្លោះកំពុងប្រឈមមុខនឹង "ការខ្វះខាតយ៉ាងខ្លាំង" នៃអាហារ និងទឹកស្អាត។
លោកបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធទឹកក្នុងទីក្រុងត្រូវបានបំផ្លាញ ឬ មិនអាចដំណើរការបាន ដោយសារខ្វះការថែទាំ និងការខ្វះខាតប្រេងឥន្ធនៈ៕
Daily Program
