អង្គការសហប្រជាជាតិព្រួយបារម្ភពីការរីករាលដាលនៃសង្រ្គាមនៅហ្គាហ្សា

កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់បាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃអំពើហិង្សា។

អ្នកនាំពាក្យរបស់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់បា​ននិយាយថា ជម្លោះកាន់តែទូលំទូលាយនឹងមានផលវិបាកសម្រាប់ទាំងអ៊ីស្រាអែល​ និងលីបង់ ហើយបានជំរុញឱ្យភាគីទាំងអស់បង្ហាញការអត់ធ្មត់។

ការព្រួយាបារម្ភនេះ បានកើតឡើងបន្ទាប់ពីមេដឹកនាំក្រុមហាម៉ាស់មួយរូប គឺលោក សាឡេស អាល អារូរី ( Saleh al-Arouri) ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះមួយនៅកណ្តាលទីក្រុងបៃរូត (Beirut) ប្រទេសលីបង់។​

អ៊ីស្រាអែល​មិន​បាន​បញ្ជាក់​ថា​តើ​ខ្លួន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ទុះ​នេះ​ឬ​យ៉ាង​ណា​ទេ។ ភាពតានតឹងនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើងចាប់តាំងពីខែតុលា បន្ទាប់ពីក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា បានបាញ់គ្រាប់រ៉ុក្កែតឆ្ពោះទៅរកអ៊ីស្រាអែល ដើម្បីគាំទ្រការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែល ហើយកម្លាំងអ៊ីស្រាអែល​បាន​ឆ្លើយ​តប​ដោយ​ការ​បាញ់​កាំភ្លើង​ធំ​សំដៅ​ទៅ​ភាគ​អាគ្នេយ៍​លីបង់។

អរិភាពនេះបានសម្លាប់មនុស្ស ១៩២នាក់នៅខាងលីបង់ រួមទាំងសមាជិកក្រុមហេសបូឡា ១៣៧នាក់ និងជនស៊ីវិល ៣៥នាក់។

នៅកន្លែងផ្សេងទៀត អ៊ីស្រាអែលបានបើកការវាយប្រហារដោយកាំជ្រួចលើមូលដ្ឋានទ័ពស៊ីរីភាគខាងលិចនៃរដ្ឋធានី ដាម៉ាស៊ូ (Damascus )ដែលត្រូវបានគេជឿថាក៏បង្កឡើងដោយក្រុមហេសបូឡាផងដែរ៕

Daily Program

Livesteam thumbnail