អង្គការសហប្រជាជាតិថ្កោលទោសអំពើហិង្សា នៅប្រទេសហៃទី
អង្គការសហប្រជាជាតិកំពុងថ្កោលទោសអំពើហិង្សាបង្កឡើងដោយក្រុមក្មេងទំនើងដែលកំពុងកើនឡើងនៅក្នុងប្រទេសហៃទី និងគាំទ្រដល់បេសកកម្មរក្សាច្បាប់និងសណ្តាប់ធ្នាប់របស់ប៉ូលិសកេនចំនួន២០០នាក់ដែលត្រូវបានបញ្ជូនទៅហៃទី ដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពដល់ប្រទេសមួយនេះ។
ហៃទីបានអង្វរយ៉ាងទទូច និងលំបាកឲ្យសហគមន៍អន្តរជាតិជួយស្តារ ស្ថានភាពដ៏អាក្រក់របស់ពួកគេ ហើយធ្វើអ្វីមួយដែលជាក់ស្តែង ទាំងការប្រយុទ្ធប្រឆាំងនិងកាត់បន្ថយលើស្ថានការណ៍។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេចមួយ ដោយថ្កោលទោសចំពោះគ្រោះមហន្តរាយដែលកើតមានលើប្រទេស បង្កដោយក្រុមក្មេងទំនើងតាមដងផ្លូវ ដែលកំពុងគ្រប់គ្រងមួយផ្នែធំលើរដ្ឋធានី ប៉័អូប្រាំង ( Port-au-Prince)។
ពួកគេកំពុងបន្តបេសកកម្មនយោបាយរបស់ពួកគេនៅក្នុងប្រទេសហៃទីរហូតដល់ថ្ងៃទី ១៥ ខែកក្កដាឆ្នាំក្រោយ ក្នុងគោលបំណងសម្របសម្រួលដល់ការបោះឆ្នោតប្រធានាធិបតីដោយសេរី និងយុត្តិធម៌។
ស្ថានការណ៍និងសណ្តាប់ធ្នាប់របស់ប្រទេសបានដាំក្បាលចុះ បន្ទាប់ពីប្រធានាធិបតីត្រូវបានគេធ្វើឃាត កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២១ ហើយសភាពការគឺធ្លាក់កាន់តែអាក្រក់ជាបន្តបន្ទាប់។
នាយករដ្ឋមន្ត្រីថ្មីលោកហ្ការី ខូនីល ( Garry Conille) បាន ប្រាប់អង្គការសហប្រជាជាតិថា ប៉ូលីសកេនយ៉ា គឺជាខ្សែជីវិតដ៏សំខាន់នៅក្នុងដំណើរបោះឆ្នោតប្រជាធិបតេយ្យដ៏សំខាន់ ដែលប្រកបដោយភាពស្មុគស្មាញ ការលំបាក និងការឈឺចាប់៕