អង្គការទស្សនៈពិភពលោក ជួយពលរដ្ឋជាង៣លាននាក់ និងកុមារ១,៥លាននាក់ មានការរស់នៅល្អប្រសើរ

នៅក្នុងឆ្នាំ២០២៣ អង្គការទស្សនៈពិភពលោក សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍អន្តរជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជន បានជួយដល់ប្រជាជនជាង ៣,២លាននាក់ រួមទាំងកុមារ ១,៥ លាននាក់ នៅក្នុងប្រទេសកម្ពុជា ដើម្បីមានលទ្ធភាពទទួលបានទឹកស្អាត ការអប់រំប្រកបដោយបរិយាបន្ន អាហារូបត្ថម្ភកាន់តែល្អប្រសើរ និងសេវាថែទាំសុខភាព។ នេះបើតាមរបាយការន៍អង្គការទស្សនៈពិភពលោក។

បន្ទាប់ពីការប្រារព្ធទិវាកុមារអន្តរជាតិ ថ្ងៃទី១ ខែមិថុនា អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ជាទីភ្នាក់ងារសុខុមាលភាពកុមារ ដែលកំពុងប្រតិបត្តិការ នៅក្នុងខេត្តចំនួន២០ និងជាយរាជធានីភ្នំពេញ បានចេញផ្សាយនូវរបាយការណ៍ផលវិជ្ជមាន ប្រចាំឆ្នាំ២០២៣។ ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍អន្តរជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជន អង្គការដែលផ្តោតលើកុមារមួយនេះ បានផ្តល់ផលជាវិជ្ជមានដល់ប្រជាជនជាង ៣,២លាននាក់ រួមទាំងកុមារ ១,៥ លាននាក់ នៅក្នុងប្រទេសកម្ពុជា ដើម្បីមានលទ្ធភាពទទួលបានទឹកស្អាត ការអប់រំប្រកបដោយបរិយាបន្ន អាហារូបត្ថម្ភកាន់តែល្អប្រសើរ និងសេវាថែទាំសុខភាព។

នៅក្នុងឆ្នាំ២០២៣ អង្គការនេះ បានជួយកុមារចំនួន ៧៩ ៥០០នាក់ ទទួលបានអាហារពេលព្រឹកដែលមានជីវជាតិតាមរយៈកម្មវិធីស្បៀងអាហារតាម សាលារៀន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យអត្រាចូលរៀនកើនឡើង និងបោះបង់ការសិក្សាធ្លាក់ចុះ។ លើសពីនេះ ប្រជាជន ៧៨ ៤០០នាក់ ទទួលបានទឹកស្អាតប្រើប្រាស់ ហើយកន្លែងយកទឹកថ្មី ចំនួន ៤៣ កន្លែង ត្រូវបានតម្លើងនៅតាមគ្រឹះស្ថានសុខាភិបាល។

បន្ថែមពីនេះ កុមារ និងក្មេងវ័យជំទង់ចំនួន ១៣ ១៧០នាក់ បានទទួលការបណ្តុះបណ្តាលលើជំនាញជីវិតទាក់ទងនឹងការការពារ និងសមាជិកសហគមន៍ចំនួន ២៩ ៥០២នាក់ បានចូលរួមក្នុងវគ្គផ្លាស់ប្តូរឥរិយាបថស្តីពីការការពារកុមារ។ មិនតែប៉ុណ្ណោះ កសិករ ៤ ០៤០នាក់ មកពីសហគមន៍កសិកម្មវ័យឆ្លាត ធន់នឹងអកាសធាតុ និងផ្តោតលើអាហារូបត្ថម្ថទទួលបានការពង្រឹងសមត្ថភាព។ សហគ្រាសធុនតូច/មធ្យមចំនួន ១៨៧ ទទួលបានគាំទ្រក្នុងការទទួលបានប្រាក់កម្ចី ក្នុងទំហំទឹកប្រាក់ប្រមាណ ៥ ២៥៨ ០៨៤ ដុល្លារអាមេរិក។ គ្រួសារចំនួន ២ ១៥០ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយបានទទួលជំនួយតាមរយៈការឆ្លើយតបគ្រោះទឹកជំនន់របស់អង្គការទស្សនៈពិភពលោក។

ក្នុងឆ្នាំ២០២៣ អង្គការទស្សនៈពិភពលោក បានបន្តចូលរួមចំណែកយ៉ាងសំខាន់ដល់គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបោះជំហានឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងចំណោមគំនិតផ្តួចផ្តើមសំខាន់ៗក្នុងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រជាជនកម្ពុជា ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម (ISAF) បានជួយប្រជាពលរដ្ឋជាង ១ លាននាក់ ក្នុងការកំណត់ភាពចន្លោះប្រហោងនៃគុណភាពសេវាកម្មសង្គម និងបង្កើតផែនការសកម្មភាព ដើម្បីដោះស្រាយបញ្ហាទាំងនោះ៕

Daily Program

Livesteam thumbnail