អង្គការការីតាសបើកការិយាល័យនៅទីក្រុងឌីលី ប្រទេសទីម័រខាងកើត

កាលពីដើមខែមីនា ឆ្នាំ ២០២៥ អង្គការ ការីតាស​ទីម័រខាងកើត ដែលជាផ្នែកមួយនៃសេវាកម្មអភិវឌ្ឍន៍សង្គមរបស់ព្រះសហគមន៍​​កាតូលិកនៅក្នុងប្រទេសនេះត្រូវបានបើកឲ្យដំណើរការ។

ការិយាល័យកណ្តាលនេះ ត្រូវបានបើកឡើងដោយមានការគាំទ្រពី អង្គការការីតាសអាស៊ី និងលេខាធិការប្រតិបត្តិនៅគណៈកម្មការកិច្ចការច្បាប់នៃអង្គការការីតាសអន្តរជាតិដែលគេនឹងកសាងឡើងនៅទីក្រុងឌីលី (Dili)។

នេះគឺជាការបន្ត និងបញ្ជាក់សារជាថ្មីអំពីសេវាមនុស្សធម៌ដែលខិតខំប្រឹងប្រែង ក៏ដូចជាការអភិវឌ្ឍន៍មនុស្សដ៏សំខាន់សម្រាប់សុខុមាលភាព និងសន្តិភាពរបស់ប្រជាជនទីម័រខាងកើត។

នៅក្នុងដំណើរឆ្ពោះទៅកាន់ការក្លាយជាអង្គការជាតិ ការីតាស ទីម័រខាងកើត បានទទួលទឹកព្រះពរជ័យ និងអំណោយជាច្រើនពីព្រះសហគមន៍ ក៏ដូចជាការគាំទ្រ និងការរួមចំណែកគ្របទម្រង់ក្នុងដំណើរដ៏វែងឆ្ងាយរបស់ពួកគេ​ ឆ្ពោះទៅរកការចាប់ផ្តើមកិច្ចការមនុស្សធម៌ថ្នាក់ជាតិនៅប្រទេសនេះឡើង។

លេខាធិការដ្ឋានតំបន់ការីតាសអាស៊ី តាមរយៈការគាំទ្រពីដៃគូពិភពលោក នឹងបន្តផ្តល់ការគាំទ្រចាំបាច់សម្រាប់ការពង្រឹងសមត្ថភាពសម្រាប់មូលដ្ឋាននីយកម្ម សំដៅដល់ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំក្នុងស្រុក និងការកៀរគរធនធានក្នុងស្រុក៕

Daily Program

Livesteam thumbnail