អគ្គិភ័យឆេះក្លឹប មីតណាយ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ
នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានអគ្គិភ័យឆេះក្លឹប មីតណាយ ដែលមានទីតាំងនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈនៅក្នុងហេតុការណ៍នេះ ក៏មានមនុស្សដែលរងគ្រោះថ្នាក់ផងដែរ។
យ៉ាងណាមិញ សម្រាប់ដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។ មកទល់ពេលនេះ ស្លាប់៤នាក់នៅនឹងកន្លែង និង ៥ នាក់បញ្ចូនទៅសង្រ្គោះ ក្នុងករណីឆេះក្លឹប មីតណាយ ព្រីមៀក្លឹប៕