អគ្គអភិបាលហ្វីលីពីនប្រាប់យុវជនឲ្យជ្រើសរើសមេដឹកនាំណាដែលត្រូវការព្រះជាម្ចាស់

នៅពេលដែលហ្វីលីពីននឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅឆ្នាំ២០២៨ខាងមុខនេះ មេដឹកនាំព្រះសហគមន៍ម្នាក់នៅហ្វីលីពីន បានជំរុញយុវជនឱ្យមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសមេដឹកនាំនាពេលអនាគត។​

លោកអគ្គអភិបាល សូក្រាត វីឡេហ្គាស (Socrates Villegas) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិក ឡិនហ្គាយេន ដាហ្គោប៉ាន (Lingayen-Dagupan ) បានប្រាប់យុវជនថា ការជ្រើសរើសមេដឹកនាំថ្មីគួរតែជាការជ្រើសរើសមេដឹកនាំគ្នាដែលនៅតែត្រូវការព្រះម្ចាស់។

លោកអគ្គអភិបាលបានលើកឡើងថា យុវជនគួរតែជ្រើសរើសមេដឹកនាំដែលគោរពសិទ្ធិមនុស្ស និងបម្រើគ្រួសារ និងអ្នកដែលមានវិបត្តិដោយស្មោះត្រង់ ដើម្បីផលប្រយោជន៍រួម។

លោកបានបន្តថា អ្នកដឹកនាំនោះគួរតែជាអ្នកចេះប្រើប្រាស់និងមានការទទួលខុសត្រូវនយោបាយ ដោយស្មោះត្រង់ មិនមែនដោយសារតែការរៀបចំ ឬការភ័យខ្លាចនោះទេ។

លោកអគ្គអភិបាលបាននិយាយថា វាដល់ពេលហើយសម្រាប់ប្រជាជនហ្វីលីពីនដើម្បីដឹងថាពួកគេបានធ្វើ «ការបរាជ័យយ៉ាងធំធេង» ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំខុស។

លោក​ក៏​បាន​មាន​ប្រសាសន៍​ថា សត្រូវ​នៃ​សច្ចភាព​មិន​មែន​គ្រាន់​តែ​ជា​អ្នក​ពុករលួយ​ក្នុង​អំណាច​ទេ… ប៉ុន្តែ​ក៏​ជា​របៀប​ដែល​យើង​បញ្ឆេះ​ខ្លួន​យើង​ឲ្យ​សន្មត​ថា​ការ​ភាន់ច្រឡំ​របស់​យើង​គឺ​ជា «ប្រាជ្ញា»៕

Daily Program

Livesteam thumbnail