អគ្គអភិបាលកាតូលិកក្រុងសេអ៊ូលថា ការរក្សាសិទ្ធិមនុស្សចំពេលមានជម្លោះសង្គមគឺសំខាន់

លោកអគ្គអភិបាលនៃព្រះសហគមប៍កាតូលិកនៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងបានជំរុញឱ្យគ្រីស្តបរិស័ទបង្កើតសង្គមមួយ ដែលគាំទ្រការរក្សាសិទ្ធិរបស់មនុស្សគ្រប់រូប ចំពេលមានជម្លោះសង្គម និងការប្រឈមមុខគ្នាជាច្រើននាពេលបច្ចុប្បន្ននេះ។
នៅក្នុងសារ សម្រាប់បុណ្យរោយផេះកាលពីពេលថ្មីៗនេះ លោកអគ្គអភិបាល ភីធ័រ ជន សុនតៃ (Peter Chung Soon-taick) បាននិយាយថា រដូវកាលនេះយើងត្រូវតែយកចិត្តទុកដាក់រិះគិតមិនត្រឹមតែលើបញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការផ្លាស់ប្តូរសង្គមផងដែរ។
លោកអគ្គអភិបាលបានមានប្រសាសន៍ថា ចំពេលមានជម្លោះសង្គម និងការប្រឈមមុខដាក់គ្នា យើងត្រូវឆ្លុះបញ្ចាំងពីរបៀបដែលយើងកំពុងខិតខំបង្កើតសង្គមមួយ ក្នុងនាមជាប្រជានុរាស្រ្តដ៏មានតម្លៃរបស់ព្រះជាម្ចាស់ និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ទោះបីយើងមានគំនិតខុសគ្នា មុខតំណែងផ្សេងគ្នា និងរស់នៅក្នុងកាលៈទេសៈខុសគ្នាក៏ដោយ។
លោកអគ្គអភិបាលក៏បានបង្ហាញក្តីសង្ឃឹមរបស់គាត់ថា ពិធីបុណ្យរោយផេះនេះ នឹងក្លាយជាពេលវេលាដើម្បីជំនះការបែកបាក់និងជម្លោះនៅក្នុងសង្គម ដោយការរួបរួមនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដូចសម្តេចប៉ាបបានមានបន្ទូលថា សូមឱ្យយើងចងចាំថា ចំណេះដឹង ការអភ័យទោស និងការឆ្ពោះទៅរកការផ្សះផ្សាមិនមែនគ្រាន់តែជាគុណធម៌ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាផ្លូវទៅកាន់ការព្យាបាលសម្រាប់សហគមន៍ និងសង្គមរបស់យើង៕
Daily Program
