អគាររដ្ឋបាលការងារសម្តេចប៉ាបបើកដំណើរការវិញហើយ

អគារដ្ឋបាលការងាររបស់សម្តេចប៉ាបដែលបានបិទក្រោយពេលដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូយាងចូលទិវង្គតនៅពេលនេះបានបើកវិញហើយ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការបិទអគារនេះ គឺជាផ្នែកមួយនៃពិធីការ បន្ទាប់ពីការយាងចូលទិវង្គត់របស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នៅថ្ងៃទី ២១ ខែមេសា ប៉ុន្តែអគារនេះបានបើកដំណើរការវិញកាលពីថ្ងៃអាទិត្យទី ១១ ខែឧសភា សម្រាប់សម្តេចប៉ាបឡេអូ ទី១៤ ទ្រង់ប្រើប្រាស់។
អគារនេះត្រូវបានបើកដំណើរកាលគឺក្រោយពេលដែលសម្តេចប៉ាប ឡេអូ បញ្ចប់កម្មវិធីប្រទានព្រះពរប្រចាំថ្ងៃអាទិត្យនៅទីលានសន្តសិលា។
អគារនេះត្រូវបានបើកដំណើរការក្រោមវត្តមានលោកកាឌីណាល់ ខេវិន ចូសេប ហ្វារ៉ែល (Kevin Joseph Farrell)កាឌីណាល់ទទួលបន្ទុកគ្រប់គ្រងទ្រព្យសម្បត្តិកសន្តអាសនៈ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈ និង អ្នកមុខអ្នកការសំខាន់ៗនៅក្នុងសន្តអាសនៈជាច្រើនរូបទៀត។
មកដល់ពេលនេះសម្តេចប៉ាបឡេអូនៅមិនទាន់ធ្វើការរុះរើគណគ្រប់គ្រងការងារទូទៅនៃសន្តអាសនៈនៅឡើយទេ ដោយទ្រង់ប្រកាសពន្យាពេលនេះរហូតដល់មានការសម្រេចជាថ្មី៕
Daily Program
