ហ្ស៊ីមបាវ៉េប្រកាសលុបចោលទោសប្រហារជីវិត

វ៉ាទីកង់ញូវបានរាយការណ៍ថា ប្រទេសហ្ស៊ីមបាវេ បានក្លាយជាប្រទេសអាហ្រ្វិកទី ៣០ ដែលបញ្ចប់ការកាត់ទោសប្រហារជីវិត ។

ពាក់ព័ន្ធនឹងការសម្រេចនេះ លោកបូជាចារ្យ ទ្រីវីស ម៉ូយូ ( Tryvis Moyo ) អគ្គលេខាធិការនៃក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិករបស់ប្រទេសហ្ស៊ីមបាវ៉េបានអះអាងថា វាគឺជាការផ្លាស់ប្តូរដ៏គួរឲ្យកត់សំគាល់នៅក្នុងប្រទេសនេះ។​

ប្រធានាធិបតីហ្សីមបាវេ គឺលោក អ៊ីម័សុន ម្ណាហ្គាវ៉ា (Emmerson Mnangagwa)បានចុះហត្ថលេខាលើច្បាប់ស្តីពីការលុបបំបាត់ទោសប្រហារជីវិត នៅថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០២៤  ដែលធ្វើឲ្យប្រទេសហ្ស៊ីមបាវេក្លាយជាប្រទេសអាហ្វ្រិកទី ៣០ ដែលសម្រេចចិត្តបញ្ចប់ការទោសប្រហារជីវិត។

ចាប់តាំងពីប្រទេសហ្ស៊ីមបាវ៉េទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៨០ មនុស្សយ៉ាងហោចណាស់ ៧៩ នាក់ត្រូវបានសម្លាប់ក្រោមច្បាប់នេះ ។​

លោកបូជាចារ្យ​បាន​ពន្យល់​ថា នេះគឺជាការ​ផ្លាស់​ប្តូរ​ដ៏សំខាន់ដើម្បីលើកជ្រោងដំណើរការការពារ​យុត្តិធម៌របស់ប្រជាជន។

Daily Program

Livesteam thumbnail