ហ្រ្គីនឡែនរៀបចំការបោះឆ្នោតសភាដ៏សំខាន់

ហ្គ្រីនឡែន បានរៀបចំដំណើរការបោះឆ្នោតកាលពីថ្ងៃអង្គារខណៈដែលទីនោះបានក្លាយជាចំណុចក្តៅមួយនៅលើពិភពលោក ក្រោយពេលដែល លោក ដូណាល់ ត្រាំ បង្ហាញពីផែនការចង់គ្រប់គ្រងទឹកដីនេះ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ដំណើរការបោះឆ្នោតនេះ គឺមានការចូលរួមដោយអ្នកដែលមានសិទ្ធិបោះឆ្នោតចំនួន​ជាង ៤ ម៉ឺននាក់ ខណៈដែលកោះនេះកំពុងតែមានការចាប់អារម្មណ៍ពីពិភពលោក។

កន្លងមកដំណើរការបោះឆ្នោតនៅកោះអាកទិកនេះ មិនសូវមានអ្នកចាប់អារម្មណ៍ឡើយ ប៉ុន្តែចាប់តាំងពី លោក ត្រាំ បង្ហើបមហិច្ឆិតាចង់គ្រប់គ្រងកោះនេះមក ដំណើរការបោះឆ្នោតនៅលើកោះនេះបានកំពុងទទួលការចាប់អារម្មណ៍ច្រើន។​

លោក មូត អ៊ីននីណាឡូក ប៊ូរ៉ាប់ អេហ្គេត (Múte Inequnaaluk Bourup Egede) នាយករដ្ឋមន្រ្តីដាណឺម៉ាក និង ហ្រ្គីនឡែន បាននិយាយថា កោះនេះមិនមែនសម្រាប់លក់ដូរទេ។

មកដល់ពេលនេះប្រជាជននៅលើកោះនេះប្រមាណជា ជាង ៦ ម៉ឺននាក់នៅមិនទាន់មានគំនិតដាច់ស្រេចនៅឡើយទេ រវាងការបន្តនៅជាផ្នែកមួយនៃដាណឺម៉ាក ឬផ្តាច់ខ្លួន ហើយនៅក្នុងពេលនោះដែរ​ លោកត្រាំ ក៏បង្ហើបផែនការចង់ឲ្យអាមេរិកគ្រប់គ្រងកោះដែលសំបូរដោយធនធានធម្មជាតិនេះ​។ 

មកដល់ពេលនេះ​ហ្រ្គីនឡែន ជាកោះមួយដែលមានសកម្មភាពសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើនេសាទ និង ថវិកាពីដាណឺម៉ាក ប៉ុន្តែចាប់តាំងពីកំណប់រ៉ែនិងបញ្ហាទីតាំងភូមិសាស្រ្តត្រូវបានគេកំណត់រកឃើញនៅក្នុងតំបន់នោះ បាននាំឲ្យ​ប្រទាញប្រទង់គ្នា​រវាងប្រទេស​មហាអំណាច៕​

Daily Program

Livesteam thumbnail