ហ្គាហ្សាដង្ហោយ​រក​សហគមន៍អន្តរជាតិ

ទិវាអន្តរជាតិនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី២៩ ខែវិច្ឆិកា ប៉ុន្តែ នៅឆ្នាំនេះ ចំពេលមានការបំផ្លិចបំផ្លាញទាំងស្រុង ការសម្លឹងមើលរបស់ពិភពលោកទៅលើ តំបន់ហ្គាហ្សា គឺពិបាកបំផុត។

វ៉ាទីកង់ញូវបានរាយការណ៍ថា ទិវា​សាមគ្គីភាព​អន្តរជាតិ​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន ត្រូវ​បាន​គេ​ប្រារព្ធ អស់​រយៈពេល​ជិត ៥០ ឆ្នាំ​មក​ហើយ។ ចាប់តាំងពីការបង្កើតឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៧៧ ថ្ងៃនោះ ជាថ្ងៃដែលគេ រំលឹកពិភពលោកអំពីសិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនប៉ាឡេស្ទីន ក៏ដូចជាការបន្តក្តីសង្ឃឹមសម្រាប់ដំណោះស្រាយដោយសន្តិវិធីដល់អស្ថិរភាពរយៈពេលជាច្រើនទសវត្សរ៍នៅក្នុងដែនដីនោះ។

នៅក្នុងថ្ងៃនោះសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានបញ្ជាក់ លោក​នៅ​តែ​មាន​សង្ឃឹម ចំពោះ​ដំណោះស្រាយរដ្ឋពីរ និង​បានសង្កត់ធ្ងន់លើ​សារៈសំខាន់ និងការសន្ទនា ព្រមទាំងការទទួលស្គាល់​រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

មកដល់ពេលនេះក្រុមប្រទេស​ជាច្រើនបាន​ត្រឹម​​​​សម្លឹងមើលតំបន់ហ្គាហ្សា ដែលកំពុង​រងការវាយលុករបស់យោធាអ៊ីស្រាអែលអស់រយៈពេលជាងមួយឆ្នាំនោះឡើយ។ យោងតាមអង្គការមនុស្សធម៌ មនុស្សជាង ៤៥.000 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ រួមទាំងកុមាររាប់ពាន់នាក់ផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រជាជន​៩នាក់​ ក្នុងចំណោម១០ នាក់ បានផ្លាស់ទីលំនៅ។

ថ្លែងទៅកាន់អ្នក​សារព័ត៌មាន លោកស្រី ម៉ាតា ឡូរ៉េនហ្សូ ( Marta Lorenzo) ប្រធាន ទីភ្នាក់ងារជំនួយ របស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនប្រចាំទ្វីបអឺរ៉ុប បាននិយាយឡើងវិញនូវពាក្យដែលសហការីរបស់លោកស្រីនៅហ្គាហ្សាបានប្រើដើម្បីពណ៌នាអំពីអ្វីដែលកំពុងកើតនៅទីនោះថា គឺគ្មានអ្វីក្រៅពី «មហន្តរាយ»៕

Daily Program

Livesteam thumbnail