ហេតុអ្វីសម្តេចប៉ាបចូលចិត្តទៅសម្រាកវិសមកាលនៅខាស្តែល ហ្គានដូលហ្វូ ?

ខាស្តែល ហ្គានដូហ្វូ (Castel Gandolfo) ដែលមានទីតាំងនៅជិតទីក្រុងរ៉ូម ពោលគឺមានចម្ងាយត្រឹម​២៥គម ប៉ុណ្ណោះត្រូវបានរៀបចំជានិវេសនដ្ឋានសម្រាក រដូវក្តៅ​របស់​សម្តេចប៉ាប​តាំងពី​ពាក់កណ្តាល​ទសវត្សរ៍នៃឆ្នាំ១៦០០មក​។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបអឺបេន ទី៨ (Urban VIII) បានក្លាយជាសម្តេចប៉ាប​ដំបូងដែលបានយាងទៅស្នាក់នៅទីនោះមុនគេ ហើយមកដល់ពេលនេះ សម្តេចប៉ាបឡេអូទី១៤ គឺកំពុង​តែ​ក្លាយជាសម្តេចប៉ាបចុងក្រោយនៅក្នុងបញ្ជីដែលចូលមកកាន់ទីនេះ។

សម្តេចប៉ាបឡេអូបានស្នាក់នៅទីនេះ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២០ ខែកក្កដា ហើយម្តងទៀត​ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែសីហា។

ទីនោះមានទីបុរាណដ្ឋានមួយដែលគេហៅថា វីឡារ៉ូម៉ាំងបុរាណ ដែលសាងសង់​ដោយ​អធិរាជរ៉ូម៉ាំង​បុរាណ នៅឆ្នាំ៨១ ដល់ ៩៦​ នៃគ្រឹស្ករាជ​។​

ក្រោយការរៀបចំជានិវេសនដ្ឋានមក សម្តេចប៉ាបជាជាច្រើនអង្គបានស្នាក់នៅទីនេះ ហើយ​ក្រោយ​មក ក៏បានទុកចោលរាប់សិបឆ្នាំ ពោលពីឆ្នាំ១៨៧០ ដល់ ឆ្នាំ​១៩២៩​​ក៏មានការរៀបចំទីនោះជាថ្មី។

គួររំលឹកថា សម្តេចប៉ាបបេណេឌិកទី​១៦​ ក៏ទ្រង់ធ្លាប់ស្នាក់នៅ​ទីនោះមួយរយៈ​ដែរក្រោយ​ពេល​ដែល ទ្រង់លាលែងពីការទទួលខុសត្រូវកិច្ចការព្រះសហគមន៍កាតូលិកមកនោះ។​

នៅពេលដែលព្រះសហគមន៍ក្រោមការដឹកនាំដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ​ ទ្រង់បាន​ទៅទីនោះ​៣ដង ដោយលោកទី១ទៅសួរសុខទុក្ខសម្តេចប៉ាបបេណេឌិក បន្ទាប់មក គឺសម្ភោធសួនច្បារ ហើយ​បន្ទាប់​មក គឺមកគឺមានសារៈមន្ទីរ។

នៅក្នុងសម័យសង្រ្គាមលោកទី២ទីនោះជាកន្លែងទទួលជនភៀសខ្លួន​ប្រមាណជា ១ម៉ឺន២​ពាន់​នាក់ ហើយអ្វីដែលគួរឲ្យកត់សំគាល់គឺថា គ្រែដែលសម្តេចប៉ាបសម្រាកគឺជាកន្លែងផ្តល់កំណើតទារក៤០ នាក់ ដោយអ្នកកើតដំបូងគឺជាកូនភ្លោះ៕

Daily Program

Livesteam thumbnail