ហេតុអ្វីបានជាសម្តេចប៉ាបហ្រ្វង់ស៊ីស្កូមិនត្រូវបានគេបញ្ចុះនៅបុរីវ៉ាទីកង់?

សពសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដែលបានយាងចូលទិវង្គត នៅថ្ងៃចន្ទ នាបុណ្យចម្លងទី២១ ខែមេសា ឆ្នាំ២០២៥ នឹងមិនបញ្ចុះនៅបុរីវ៉ាទីកង់ឡើយ ។
សពសម្តេចប៉ាបជាធម្មតាត្រូវបានគេបញ្ចុះនៅក្នុងបុរីវ៉ាទីកង់ នៅក្រោមវិហារ បាស៊ីលីកាសន្តសិលា ប៉ុន្តែសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នឹងក្លាយជាសម្តេចប៉ាប ដំបូងគេក្នុងរយៈពេលជាងមួយសតវត្សដែលត្រូវបានគេបញ្ចុះនៅខាងក្រៅបុរី វ៉ាទីកង់។
បណ្តាញព័ត៌មានបរទេសបានរាយការណ៍ថា មូលហេតុគឺដោយសារតែទ្រង់គឺជាអ្នកដែល បានស្នើសុំផ្នូរដ៏ "សាមញ្ញ" ដោយទីតាំងនោះមានចម្ងាយប្រមាណជា៤ទៅ៥គីឡូម៉ែត្រពីវ៉ាទីកង់ ដោយទីនោះមានឈ្មោះថា បាស៊ីលីកា ឌី សាន់តា ម៉ារៀ ម៉ាហ្គ័ ( Basilica di Santa Maria Maggiore ) ដែលគេតែងតែស្គាល់ថាកន្លែងសន្ត ម៉ារី មេជ័ ( St. Mary Major) ។
តាមពិតទៅទីនោះថ្វីត្បិតតែនៅឆ្ងាយបន្តិចពីវ៉ាទីកង់ ប៉ុន្តែក៏ជាកន្លែងដែលព្រះសហគមន៍កាតូលិកបានបញ្ចុះសពសម្តេចប៉ាបមុនៗប្រមាណជា ៧អង្គរួចមកហើយដែរ ។ ទីនោះគឺមានបញ្ចុះសពសម្តេចប៉ាប ឡេអូទី ១៣ (Leo XIII) ដែលសោយទិវង្គត់នៅឆ្នាំ១៩០៣ ដោយរួមទាំងសម្តេចប៉ាប ក្លេមេន ទី៩ Clement IX ដែលសោយទិវង្គតនៅក្នុងឆ្នាំ១៦៦៩ ។
Daily Program
