ហេតុអ្វីបានជាការសាងសង់ស្ពាននៃជំនឿមានសារៈសំខាន់សម្រាប់ព្រះសហគមន៍កាតូលិកនៅអាស៊ី?

ខណៈពេលដែលព្រះសហគមន៍កាតូលិកនៅអាស៊ីកំពុងរៀបចំសម្រាប់កិច្ចប្រជុំពេញអង្គរបស់សហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី នៅទីក្រុងហ្សាកាតាចាប់ពីថ្ងៃទី ២០ ដល់២៦ ខែកក្កដា ប្រធានបទនៃការជួបជុំគ្នាលើកនេះគឺ "ការកែប្រែចិត្តគំនិតនិងបេសកកម្មដើម្បីក្លាយជាស្ពាន និងអ្នកសង់ស្ពានជំនឿនៅអាស៊ី"។

ភាសានៃការកសាងស្ពានបានក្លាយជាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលបានជំរុញម្តងហើយម្តងទៀតឱ្យគ្រីស្តបរិស័ទសាងសង់ស្ពានជំនួសឱ្យជញ្ជាំង។ សម្រាប់ទ្រង់ ការភ័យខ្លាច មិនអាចជាមូលដ្ឋានគ្រឹះនៃសក្ខីភាពជាគ្រីស្តបរិស័ទពិតប្រាកដនោះទេ។

ដំណើរទស្សនកិច្ចរបស់ទ្រង់នៅឆ្នាំ ២០២៤ មកឥណ្ឌូនេស៊ីបានផ្តល់ឧទាហរណ៍ដ៏រស់រវើកមួយ។ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានសរសើរគោលការណ៍ឥណ្ឌូនេស៊ីពាក់ព័ន្ធនឹង ស្មារតីនៃកិច្ចសហប្រតិបត្តិការទៅវិញទៅមកដែលបានជះឥទ្ធិពលដល់ជីវិតសង្គមរបស់ប្រទេសជាយូរមកហើយ។ ទ្រង់ក៏បានគូសបញ្ជាក់ពីផ្លូវក្រោមក្រោមដីនៃមិត្តភាព ដែលភ្ជាប់វិហារអ៊ីស្លាម អ៊ីស្ទីកឡាល់ ( Istiqlal) នីហ្សាកាតា និងព្រះវិហារ Our Lady of the Assumption ជានិមិត្តរូបដ៏មានឥទ្ធិពលមួយដែលពលរដ្ឋដែលមានជំនឿខុសៗគ្នាអាចរក្សាភាពស្មោះត្រង់ចំពោះជំនឿរបស់ពួកគេ បាន។

ជាការពិតទស្សនៈវិស័យរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូគឺមិនឃ្លាតឆ្ងាយពីសម្តេចប៉ាបបេណេឌិកទី១៦ ឡើយ ដោយទ្រង់ ក៏បានសង្កត់ធ្ងន់ផងដែរថា ជំនឿរីកចម្រើនតាមរយៈការសន្ទនាដែលមានហេតុផលជាជាងការបង្ខិតបង្ខំ។

សរុបទៅនៅក្នុងតួនាទីនិងភារកិច្ចជាអ្នកបម្រើរបស់ព្រះសហគមន៍សម្តេចប៉ាបទាំងបីចុងក្រោយបង្អស់ សុទ្ធតែបានបង្ហាញនូវគុណតម្លៃថាការកសាងស្ពានមិនមែនជាការទូត ឬទំនាក់ទំនងសាធារណៈទេ ប៉ុន្តែជាការបញ្ចេញមតិរស់រវើកនៅក្នុងដំណើរការនៃការប្រកាសដំណឹងល្អ៕

Daily Program

Livesteam thumbnail