ស្រ្តីអ្នករចនាម៉ូដឥណ្ឌាម្នាក់ ច្នៃស្នាដៃសិល្បៈផ្សារភ្ជាប់រវាងជំនឿនិងនិរន្តរភាពធម្មជាតិ
នៅទីក្រុងមុំបៃ ភាគខាងលិចប្រទេសឥណ្ឌា ស្រ្តីអ្នករចនាផលិតផលកាតូលិកវ័យក្មេងម្នាក់កំពុងឈ្វេងយល់ពីរបៀបដែលជំនឿ និងការទទួលខុសត្រូវផ្នែកបរិស្ថានអាចប្រសព្វគ្នាតាមរយៈការអនុវត្តប្រកបដោយភាពច្នៃប្រឌិត។
លោកស្រី ជីសែល វិលសុន (Giselle Wilson) ដែលជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែករចនា ពីសាកលវិទ្យាល័យមួយ បានបង្កើតស្នាដៃសិល្បៈនៃជំនឿដែលមានស្មារតីបរិស្ថានជាច្រើនដោយប្រើសម្ភារៈ ដែលមានមូលដ្ឋានលើរុក្ខជាតិនានា ហើយច្នៃផលិតឧបករណ៍ចេញតាមរយៈអក្សរសិល្ប៍សាសនា។
ស្នាដៃរបស់ស្រ្តីរូបនោះត្រូវបានបំផុសគំនិតដោយចក្ខុវិស័យអេកូឡូស៊ី ឡូដាតូ ស៊ី (Laudato Si) ដែលផ្តួចផ្តើមដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដែលអំពាវនាវឱ្យមានការថែទាំបរិស្ថានកាន់តែច្រើន។
ស្នាដៃរបស់លោកស្រីមួយចំនួន គឺច្នៃចេញពីសំរាម ហើយកែច្នៃទៅជាវត្ថុសិល្បៈនិងជំនឿដែលមានការទាក់ទាញ៕