ស្រ្តីមេធាវីជាតិហ្វីលីពីនម្នាក់ត្រូវតែងតាំងក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារវ៉ាទីកង់

លោកស្រី សីឡា ម៉ារី យូរៀត តាន់ (Sheila Marie L. Uriarte-Tan) ដែលជាមេធាវីជនជាតិហ្វីលីពីនមួយរូបត្រូវបានតែងតាំងជាសមាជិកថ្មីនៃក្រុមប្រឹក្សាភិបាលនៃគណៈកម្មការគ្រប់គ្រងធនាគារដែលត្រូវបានគេស្គាល់ថាជាធនាគារវ៉ាទីកង់។
លោកស្រីត្រូវបានគេបង្ហាញពីទំនុកចិត្តចំពោះតួនាទីថ្មី ក្រោយពេលដែលលោកស្រី មានបទពិសោធន៍ជាង៣០ឆ្នាំក្នុងវិស័យធនាគារ និងការគ្រប់គ្រងទ្រព្យសកម្ម នៅក្នុងនាមជាមេធាវីអាជីពមួយរូប។
លោកស្រីត្រូវបានគណៈកម្មការនាយករបស់ធនាគារទទួលស្គាល់ថា ជាបុគ្គលមានបទពិសោធដ៏គួរឱ្យចាប់អារម្មណ៍ និងជំនាញភាពជាអ្នកដឹកនាំរបស់លោកស្រីនៅក្នុងធនាគារអន្តរជាតិ និងហិរញ្ញវត្ថុ ហើយគេរំពឹងថា ចំណេះនិងជំនាញនេះនឹងជួយឲ្យធនាគារវ៉ាទីកង់មានសេវាកម្មកាន់តែប្រសើរឡើង។
ក្រុមប្រឹក្សាភិបាលធនាគារមានជំនឿថា លោកស្រី តាន់ នឹងអាចជួយពង្រឹងធនាគាររបស់បុរីវ៉ាទីកង់។
លោកស្រី តាន់ គឺជាសមាជិកក្រុមប្រឹក្សាអគ្គអភិបាលហិរញ្ញវត្ថុនៃទីក្រុងម៉ានីល ជាអ្នកគ្រប់គ្រង និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិសម្រាប់ទាំងមជ្ឈមណ្ឌលកាតូលិករបស់សម្តេចប៉ាបពីយ៉ូសទី១២ និងមូលនិធិសាន់ហ័ន ដឺឌីយ៉ូស អ៊ីឌីយ៉ូខេសិន ហ្វោនដេសិន (San Juan de Dios Educational Foundation) នៅទីក្រុងម៉ានីល។
លោកស្រី ក៏បានបម្រើការជាប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្មគ្រប់គ្រងទ្រព្យសកម្ម របស់ធនាគារ Philippine Islands និងកាន់តួនាទីប្រតិបត្តិនៅសាជីវកម្ម BPI Capital៕
Daily Program
