ស្រ្តីមួយរូបត្រូវបានតែងតាំងជាសាកលវិទ្យាធិការនៅសាកលវិទ្យាល័យកាតូលិកនៅអ៊ីតាលី

លោស្រី អេលីណា បិចកាលី (Elena Beccalli) ដែលជាអតីតនិស្សិតនៅសាកលវិទ្យាល័យនេះ មួយរូបបានក្លាយជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកាតូលិកទីក្រុងមីឡាន ដែលលោកស្រីធ្លាប់សិក្សាពីមុនមក ។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកស្រីគឺជាស្រ្តី លើកដំបូងក្នុងប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យ ត្រូវបានតែងតាំងជាសាកលវិទ្យាធិការ។

ប្រភពដដែលបានបន្តថា លោកស្រីនឹងចូលកាន់តំណែងនេះចាប់ពី ថ្ងៃទី១ ខែកក្កដាបន្តពីលោក ហ្រ្វង់កូ អាណេកាលី ( Franco Anelli ) ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី​២៣ ខែឧសភា ។​

លោកស្រី គឺជានិស្សិតនៅសាកលវិទ្យាល័យដែលឥឡូវនេះលោកស្រីកំពុងរៀបចំដឹកនាំ ។​លោកស្រីរំពឹងថា នឹងកាន់កាប់តួនាទីនេះរយៈពេល ៤ ឆ្នាំចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨។ ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលធ្វើឡើងបន្ទាប់ពីលោកស្រី ជាព្រឹទ្ធនារី នៃសាលាធនាគារ ហិរញ្ញវត្ថុ និងវិទ្យាសាស្រ្តធានារ៉ាប់រង ដោយក្រុមប្រឹក្សាមហាវិទ្យាល័យទាំង ១២ របស់សាកលវិទ្យាល័យកាលពីថ្ងៃទី ២២ ឧសភា ដោយមានការពេញចិត្តចំនួន ៦៣៦ នាក់ នៅក្នុងចំណោមបុគ្គលិកសិក្សា ៦៨៥ រូប៕

Daily Program

Livesteam thumbnail