ស្រ្តីជាតិអាមេរិកម្នាក់ ត្រូវតែងតាំងជាសមាជិកនៃក្រសួងសម្រាប់ប្រណិប័តន៍ជំនឿ និងក្រឹត្យវិន័យនៃអគ្គសញ្ញា
សាស្រ្តាចារ្យខាងទេវវិទ្យាជនជាតិអាមេរិកមួយរូបត្រូវបានសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ តែងតាំងឲ្យក្លាយជាសមាជិកនៃក្រសួងសម្រាប់ប្រណិប័តន៍ជំនឿ និងក្រឹត្យវិន័យនៃអគ្គសញ្ញា(Dicastery for Divine Worship and the Discipline of the Sacraments)។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកាតូលិក។
អ្នកស្រី ម៉ារី ហៀលី (Mary Healy)ដែលជាសាស្រ្តាចារ្យផ្នែកទេវវិទ្យានៅសាលាទេវវិទ្យាល័យនៅក្នុងរដ្ឋមីស៊ីហ្គេន សហរដ្ឋអាមេរិក ត្រូវបានប្រកាសកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។
អ្នកស្រីនឹងក្លាយជាសមាជិកនៃទីប្រឹក្សារបស់សម្តេចប៉ាបទាក់ទងនឹងការអនុវត្តនិងជំរុញការផ្សព្វផ្សាយក៏ដូចជាប្រកាសដំណឹងល្អពាក់ព័ន្ធនឹងអគ្គសញ្ញា ពិធីបុណ្យក្នុងព្រះសហគមន៍ និងការអប់រំជំនឿរបស់ព្រះសហគមន៍នៅអាមេរិកឡាទីន។
អ្នកស្រី ម៉ារី ហៀលី ត្រូវបានគេដឹងថា ជាសមាជិកម្នាក់នៅក្នុងចំណោមបុគ្គលសំខាន់ៗជាង១០នាក់ ក្នុងនោះមានកាឌីណាល់ លោកអភិបាល បូជាចារ្យ និង គ្រហស្ថ។
អ្នកស្រី ត្រូវបានគដឹងថា គឺជាពលរដ្ឋអាមេរិកដែលកើតនៅអាមេរិក និង បានបញ្ចប់សញ្ញាប័ត្របណ្ឌិតពីសកលវិទ្យាល័យកាតូលិករបស់សន្តអាសនៈ Pontifical Gregorian University៕