ស្រ្តីគ្រីស្តបរិស័ទសកម្មជនមួយរូបបង្កើតឃ្លាំងស្តុកអាហារសម្រាប់សហគមន៍តូចមួយនៅហ្វីលីពីន
ឃ្លាំងស្តុកអាហារតាមដងផ្លូវដ៏ដូរមួយរបស់ក្រុមសកម្មជនអ្នកម្តាយ អេម៉ារី ហ្វ័ទូណូ (Ermarie Fortuno) ក្រោមការគ្រប់គ្រងដោយលោកស្រី អេនណា ប៉ាទ្រីសា ណាន់ (Ana Patricia Non) បានកំពុងតែកសាងនូវស្មារតីនៃការជួយគ្នាជាសហគមន៍ក្នុងស្ថានភាពសេដ្ឋកិច្ចដ៏តានតឹង។
លោកស្រី អេនណា បានកំពុងតែអនុវត្តកម្មវិធីផ្តល់ស្បៀងអាហារនៅតាមតាមបណ្តោយដងផ្លូវដ៏មមាញឹកមួយ ក្នុងខេត្ត អេរៀនថល មិនដូរ៉ូ ( Oriental Mindoro)។
ស្បៀងអាហារដែលលោកស្រីបានផ្តួចផ្តើមឡើងតាមរយៈក្រុមសកម្មជនអ្នកម្តាយ អេម៉ារី ហ្វ័ទូណូ គឺអនុវត្តតាមរយៈតុឈើតូចមួយជាមួយនឹងកញ្ចប់អង្ករ ផ្លែឈើ និងទំនិញដែលអាចទទួលទានបាននៅក្នុងសហគមន៍ ប៉ុន្តែអ្វីដែលរៀបចំដ៏សមញ្ញនេះ បានផ្តល់នូវសេចក្តីរីករាយ និងការធូរស្រាលដល់អ្នកបើកបរ និងអ្នកស្រុកដែលឆ្លងកាត់ នៅពេលដែលពលរដ្ឋ ហ្វីលីពីនជាច្រើនកំពុងរឹតបន្តឹងថវិការបស់ពួកគេដោយសារតែភាព មិនប្រាកដប្រជាកើនឡើងជាសកល។
លោកស្រីបានអះអាងថា គំនិតផ្តួចផ្តើមរបស់គាត់បានកើតឡើងនៅពេលដែលជនជាតិហ្វីលីពីនជាច្រើនប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច រួមទាំងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងអាហារដែលជាប់ទាក់ទងនឹងភាពតានតឹងសកលដែលបានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រេង។
លោកស្រីបានអះអាងថា តាមពិតទៅលោកស្រីក៏មិនមែនជាអ្នកមាន អ្វីនោះទេ ហើយនៅពេលនេះលោកស្រីក៏មិនមានការងារធ្វើដែរ ប៉ុន្តែលោកស្រីបានបង្កើតយុទ្ធនាការមួយនៅលើបណ្តាញសង្គមហើយក៏ទទួលបានការគាំទ្រ រួចក៏ធ្វើសកម្មនេះដើម្បីជួយគ្នាទៅវិញទៅមក៕