ស្ថានភាពសុខភាពរបស់សម្តេចប៉ាបកាន់តែប្រសើរមួយកម្រិតថែមទៀត

ការិយាល័យព័ត៌មានសន្តអាសនៈបានអះអាងថា ស្ថានភាពសុខភាពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូគឺកាន់តែប្រសើរឡើងថែមទៀត ជាពិសេសគឺពាក់ព័ន្ធនឹងមុខងារផ្លូវដង្ហើម ដែលទ្រង់មានបញ្ហា។
កាលពីយប់មិញ សម្តេចប៉ាប មិនតម្រូវឲ្យប្រើប្រាស់ម៉ាស៊ីនមេការនិចទាក់ទងនឹងផ្លូវដង្ហើមទេ ប៉ុន្តែទ្រង់នៅតែត្រូវប្រើប្រាស់អុកស៊ីសែនដដែល។ នេះគឺជាការធ្វើបច្ចុប្បន្នភាពមួយដែលបានចែករំលែកដោយការិយាល័យព័ត៌មានសន្តអាសនៈជាមួយអ្នកសារព័ត៌មាននៅល្ងាចថ្ងៃអង្គារ ទី១៨ ខែមីនា ទាក់ទងនឹងស្ថានភាពសុខភាពរបស់សម្តេចប៉ាប។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ស្ថានភាពរបស់សម្តេចប៉ាបនៅតែមានស្ថេរភាពនៅក្នុងក្របខ័ណ្ឌព្យាបាលដ៏ស្មុគស្មាញមួយ ហើយថាមានការកែលម្អបន្តិចបន្តួចនៅក្នុងមុខងារផ្លូវដង្ហើមរបស់ទ្រង់។ ក្រៅពីនោះក្រុមវេជ្ជបណ្ឌិតក៏បានអនុញ្ញាតឲ្យទ្រង់ទទួលរបបអាហាររឹងជាងមុនបន្តិច។
ទោះបីជាស្ថានភាពសុខភាពទ្រង់ប្រសើរបន្តិចក៏ដោយ ប៉ុន្តែជាស្ថានភាពសុខភាពរបស់សម្តេចប៉ាបនៅតែទាមទារដំណើរការព្យាបាលដ៏ប្រុងប្រយ័ត្នដដែល ចាប់តាំងពីទ្រង់យាងចូលមន្ទីរពេទ្យតាំងពីថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៥មក៕
Daily Program
