ស្ថានភាពនៅហ្គាហ្សាកាន់តែធ្ងន់ធ្ងរ សូមអធិស្ឋានដល់ពួកគេផង

លោកបូជាចារ្យ ហ្គាព្រីអែល រ៉ូម៉ាណេលី (Gabriel Romanelli) ជាបូជាចារ្យព្រះសហគមន៍កាតូលិកតែមួយនៅហ្គាហ្សាដែលរងការវាយប្រហារដោយអ៊ីស្រាអែល បានមានប្រសាសន៍ប្រាប់វ៉ាទីកង់ថា ស្ថានភាពនៅហ្គាហ្សាគឺកាន់តែអាក្រក់ សូមអធិដ្ឋានដល់ពួកយើងផង។
លោកបូជាចារ្យដែលបានរងរបួសនៅក្នុងការវាយប្រហារដោយកងទ័ពអ៊ីស្រាអែល បាននិយាយថា ទុក្ខវេទនារបស់ពលរដ្ឋនៅហ្គាហ្សា ជាសក្ខីភាពដែលលោកបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយ ។
លោកបូជាចារ្យដែលអាចរស់រានមានជីវិតខណៈដែលសហការីរបស់លោក៣នាក់បានទទួលមរណៈភាព ហើយ ពលរដ្ឋផ្សេងទៀតបានរងរបួសដោយរួមទាំងគ្រីស្តបរិស័ទ ថា សង្រ្គាមវាមិនរើសមុខជនរងគ្រោះទេ។
លោកបានលើកឡើងថា អ្វីដែលបានកើតឡើងគឺគួរឱ្យភ័យខ្លាច។
លោកបានបន្តថា ដូចដែលអ្នកបានដឹងរួចហើយអំពី ការវាយប្រហារផ្នែកខាងមុខនៃព្រះវិហាររបស់យើងគឺព្រះវិហារនៃគ្រួសារបរិសុទ្ធ។
លោកបានបន្តថា របួសរបស់លោកមិនធ្ងន់ធ្ងរទេ ប៉ុន្តែអ្នកផ្សេងគឺពិតជាធ្ងន់់ធ្ងរខណៈដែលពួកគេកំពុងតែសង្រ្គោះជីវិតនៅមន្ទីរពេទ្យដែលសឹងតែគ្មានអ្វីសោះ៕
Daily Program
