ស្តេចឆាល និងម្ចាស់ក្សត្រី ខាមីឡា នឹងយាងទស្សនៈកិច្ចបុរីវ៉ាទីកង់នៅសប្តាហ៍ក្រោយ

ស្តេច ឆាល ទី៣ និងម្ចាស់ក្សត្រី ខាមីឡា នៃចក្រភពអង់គ្លេសនឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់បុរី វ៉ាទីកង់នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ ខាងមុខ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រះរាជដំណើរទស្សនៈកិច្ចនេះ សម្តេចប៉ាបឡេអូទី១៤ នៅក្នុងនាមជាប្រមុខនៃបុរីវ៉ាទីកង់នឹងរង់ចាំស្វាគមន៍ដ៏កក់ក្តៅរបស់រាជដំណើររបស់មហាក្សត្រអង់គ្លេសទាំងទ្វេរ​ ។​

ប្រភពដដែលបានអះអាងថា ដំណើរទស្សនកិច្ចនេះ ដែលត្រូវបានបញ្ជាក់ដោយ សន្តអសនៈ និង ព្រះវាជវាំង បឺកឃីងហែម រួចរាល់។

អ្ន       កវិភាគបានអះអាងថា នេះគឺជាដំណើរយាងទស្សនៈកិច្ចជា ប្រវត្តិសាស្ត្រមួយនៅក្នុងទំនាក់ទំនងនៃរដ្ឋ អង់គ្លីខេន និង កាតូលិក ហើយនឹងផ្តោតលើប្រធានបទសំខាន់ៗចំនួនពីរ គឺ ការរួបរួមរបស់គ្រីស្ទបរិស័ទ និងការយកចិត្តទុកដាក់ចំពោះបរិស្ថាន។

នៅក្នុងព្រះរាជដំណើរនេះ ស្តេច ឆាល ក៏នឹងត្រូវបានផ្តល់កិត្តិយសជាមួយនឹងងារជា Royal Confrater of Saint Paul នៅ Basilica of Saint Paul Outside the Walls​ផងដែរ។

ព្រះរាជវាំង បឺកឃីងបែម បានពិពណ៌នាអំពីដំណើរទស្សនកិច្ចនេះថាជា "ប្រវត្តិសាស្ត្រ" ដែលស្របតាមប្រធានបទឆ្នាំ បូរជនីចរ ករុណាទិគុណនៃក្តីសង្ឃឹម និងទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងវិហារកាតូលិក និងសាសនានៅចក្រភព អង់គ្លេស៕

Daily Program

Livesteam thumbnail