សំបុត្រសម្រាប់ពិធីថ្វាអភិបូជារបស់សម្តេចប៉ាបនៅសិង្ហបុរីមានផ្តល់ជូនត្រឹម៤០.០០០សន្លឹក

វ៉ាទីកង់ញូវបានរាយការណ៍ថា​ ចំនួនសំបុត្រសម្រាប់ចូលរួមនៅក្នុងកម្មវិធីថ្វាយអភិបូជារបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅក្នុងប្រទេសសិង្ហបុរីត្រូវបានប្រកាសថាមានត្រឹមតែ ៤ ម៉ឺនសន្លឹក ប៉ុណ្ណោះ ។

ប្រភពដដែលបានបន្តថា សំបុត្រទាំងនេះគឺត្រូវបានសន្តអសនៈប្រកាសឲ្យចុះឈ្មោះយកតាម អនឡាញហើយនៅពេលនេះ ។

ដំណើរការចុះឈ្មោះបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែមិថុនាសម្រាប់បុគ្គល ហើយនឹងបើកនៅថ្ងៃទី ១ ខែកក្កដា សម្រាប់ក្រុម ហើយនឹងបញ្ចប់ត្រឹមថ្ងៃទី ៣១ ខែកក្កដា ។

លោក  ឡូរ៉េន ចាន់ (Lawrence Chan) ប្រធានអនុគណៈកម្មាធិការលក់សំបុត្របានពន្យល់ថា ការចុះឈ្មោះជាក្រុមអនុញ្ញាតឱ្យអ្នកចូលរួមពីព្រះសហគមន៍កាតូលិកផ្សេងៗគ្នាអាចដាក់ពាក្យជាមួយគ្នាបាន ហើយប្រសិនបើជោគជ័យពួកគេក៏នឹងអាច អង្គុយជាមួយគ្នានៅ ក្នុងកម្មវិធីថ្វាយអភិបូជា ។

តាមការគ្រោងទុកសម្តេចប៉ាបនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ប៉ាពួញូហ្គីណេ ទីម័រខាងកើត និងសិង្ហបុរីចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៣ ខែកញ្ញា ដែលដំណើរទស្សនិច្ច ក្រៅប្រទេសដ៏យូរបំផុតមិនធ្លាប់មានរបស់ទ្រង។

Daily Program

Livesteam thumbnail