សេវាកម្មនៅមន្ទីរពេទ្យកុមារបាប៊ីណូ ជេស៊ូ គឺជាបេសកកម្ម
រាល់សេវាកម្មនានានៅមន្ទីរពេទ្យ បាប៊ីណូ ជេស៊ូ (Bambino Gesù) ត្រូវបានសម្តេចប៉ាបហ្រ្វង់ស៊ីស្កូមានបន្ទូលថា ជាបេសកកម្ម។
សម្តេចប៉ាបបានសំដែងនូវការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គោះជីវិតកុមារៗជាច្រើនដែលមន្ទីរពេទ្យបានធ្វើជាបន្តបន្ទាប់ ហើយទ្រង់បានលើកទឹកចិត្តក្រុមគ្រួពេទ្យនិងវេជ្ជបណ្ឌិតអោយពួកគេឱ្យបន្ត «ការងារដ៏មានប្រសិទ្ធពរ» របស់ពួកគេក្នុងការព្យាបាលកុមារ មកពីទូទាំងពិភពលោក។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការស្វាគមន៍និងការគាំទ្រការលើកទឹកចិត្តដល់មន្ទីរពេទ្យនេះគឺធ្វើឡើងនៅពេលដែលសម្តេចប៉ាបបានយាងទទួលកុមារជាជនរងគ្រោះទើបតែព្យាបាលនៅមន្ទីរពេទ្យកុមារទាំងអស់ប្រមាណជា ៣ពាន់នាក់ ចូលគាល់ទ្រង់ដើម្បី ប្រារព្ធខួបលើកទី១០០ នៃមន្ទីរពេទ្យដ៏ល្បីល្បាញជាអន្តរជាតិដែលត្រូវបានបរិច្ចាគអោយសន្តអាសនៈដោយសប្បរសជនដើម្បីព្រះសហគមន៍អាចមានសមត្ថភាពជួយសង្រ្គោះកុមាររងគ្រោះមកពីទូទាំងពិភពលោក ។
ក្នុងចំណោមអស់អ្នកដែលចូលរួមនៅក្នុងកម្មវិធីនេះ ក៏មានកុមារ និងនិងឪពុកម្តាយរបស់ពួកគេ មកពីប្រទេសដែលមានសង្រ្គាម ដូចជាអ៊ុយក្រែន និងហ្កាហ្សា ដែលកំពុងទទួលការព្យាបាលជំងឺដែលពួកគេមិនអាចទទួលបានក្នុងប្រទេសកំណើតរបស់ពួកគេ៕