សៀវភៅជីវប្រវត្តិរបស់ម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដាក់លក់នៅ៨០ប្រទេស
ឯកសារជីវប្រវត្តិរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ត្រូវបានវ៉ាទីកង់ញូវរាយការណ៍ថា បានបង្ហាញវត្តមាននៅតាមធ្នើនៅហាងលក់សៀវភៅនានាក្នុងប្រទេសចំនួន៨០ នៅលើពិភពលោក។
សៀវភៅដែលគេបានរួមបញ្ចូលនូវអនុស្សាវរីយ៍ដែលបានរៀបរាប់ រឿងរ៉ាវខ្លីៗ រូបថត និងជីវប្រវត្តិរបស់សម្តេចប៉ាប ត្រូវបានផ្សព្វផ្សាយតាំងនៅតាមធ្នើលក់សៀវភៅនានា។
សៀវភៅនេះ គឺជាការច្របាច់បញ្ជូលគ្នានូវអត្ថបទដែលសរសេរដោយសម្តេចប៉ាបផ្ទាល់ ហើយត្រូវបាន អ្នកនិពន្ធជនជាតិអ៊ីតាលី កាឡូ មូសូ ( Carlo Musso) យកមកចងក្រងហើយបកប្រែជាភាសាអង់គ្លេស ត្រូវបានបោះពុម្ភសម្រាប់លក់នៅមុនព្រឹត្តិការនៃបុណ្យអំណរសប្បាយឆ្នាំ២០២៥ នៅពេលខាងដ៏ខ្លីនេះ។
ក្រៅពីអត្ថបទ សៀវភៅឯកសារជីវប្រវត្តិសម្តេចប៉ាបនេះ ក៏មានរូបថត និងសម្ភារដែលមិនទាន់បានបោះពុម្ពផ្សាយផ្ទាល់ខ្លួនមានដោយសម្តេចប៉ាបជាច្រើន៕