សុខភាពសួតសម្តេចប៉ាបនៅតែនៅក្នុងលក្ខខណ្ឌស្មុគស្មាញនៅឡើយ

ការិយាល័យព័ត៌មានសន្តអាសនៈនាថ្ងៃពុធម្សិលមិញឲ្យដឹងថា សុខភាពរបស់សម្តេចប៉ាបមានលក្ខណៈប្រក្រតី ហើយការធ្វើតេស្តឈាមដែលត្រូវបានវាយតម្លៃដោយបុគ្គលិកពេទ្យ បង្ហាញពីភាពប្រសើរឡើងបន្តិច ជាពិសេសចំពោះការរលាករបស់សួត។
បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច សម្តេចប៉ាបបានអានកាសែតមួយចំនួន រួចបន្តការងាររបស់គាត់ជាមួយសហការីជិតស្និទ្ធបំផុតរបស់គាត់។ មុនពេលអាហារថ្ងៃត្រង់ ទ្រង់ចូលរួមអភិបូជា។ នៅពេលរសៀល សម្តេចប៉ាបបានទទួលជួបនាយករដ្ឋមន្ត្រី អ៊ីតាលី ជូជីអា មេឡុននី (Giorgia Meloni) រយៈពេល២០នាទីជាលក្ខណៈឯកជន៕
Daily Program
