សិល្បករជាច្រើននាក់ចូលរួមកម្មវិធីរាត្រីស្រមោលស នៅបាស៊ីលីកាវិសាលវិហារសន្តសិលា

វ៉ាទីកង់ញូវបានរាយការណ៍ថា ជាជំហានមួយឆ្ពោះទៅរកការប្រារព្ធកម្មវិធីឆ្នាំនៃករុណាទិគុណ កាលពីថ្ងៃទី ១៥ដល់ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៥នៅបាស៊ីលីកាវិសាលវិហាសន្តសិលា សិល្បករនិងសិល្បការនីច្រើននាក់បានចូលរួមកម្មវិធីរាត្រីស្រមោលសដែលរៀបចំឡើងដោយសន្តអាសនៈ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងអប់រំនិងវប្បធម៌នៃសន្តសិលា ជាផ្នែកមួយនៃកម្មវិធីមហាករុណាទិគុណសម្រាប់អ្នកសិល្បៈ និង ពិភពនៃវប្បធម៌ហើយក៏ជាពិធីដែលរៀបចំឡើងដើម្បីរំលេចនិងបង្ហាញនូវសម្រស់ដែលមិនអាចកាត់ថ្លៃបានរបស់វិសាលវិហារនិងសំណង់ប្រវត្តិសាស្រ្តជាច្រើននៅវ៉ាទីកង់។
នៅក្នុងកម្មវិធីនេះ សិល្បករនិងសិល្បការនីទាំងអស់គឺបានចូលរួមកម្មវិធី ដោយស្ម័គ្រចិត្ត ដោយរួមទាំងកម្មវិធីអប់រំចិត្តគំនិតនិងខាងវិញ្ញាណផងដែរ។
កម្មវិធីស្រមោលសនេះ បានរៀបចំឡើងនៅក្នុងគោលបំណងសំខាន់គឺលើកកំពស់និងបណ្តុះគំនិតស្រលាញ់និងការពារវប្បធម៌ និង បណ្តុះនូវក្តីសង្ឃឹមតាមផ្លូវខាងវិញ្ញាណ។
សិល្បករនិងសិល្បការនីដែលចូលរួមមានសមាសភាពចម្រុះ ដែលមានតាំងពីតន្រ្តីករ ជាងចម្លាក់ ហើយពួកគេក៏បានចូលរួមអធិស្ឋានដើម្បីសេចក្តីស្រលាញ់ផងដែរ។
តារាសម្ដែង ដានីឡា ផុកជី (Daniela Poggi)បានអះអាងថា នេះគឺជាកម្មវិធីដ៏អស្ចារ្យដែលជួយឲ្យផ្លូវវិញ្ញាណរបស់នាងរីកចម្រើនឡើង។ «ខ្ញុំបានវង្វេង ភ្លេចថាខ្លួនឯងជានរណា នៅពេលបានចូលក្នុងព្រឹត្តិការណ៍នេះដែលរៀបចំដោយអ្នកដឹកនាំដែលមានជំនាញសិល្បៈ ជាមួយអ្វីដែលកំពុងមាននេះ នាំឲ្យអ្នកអាចរកឃើញសេចក្តីសង្ឃឹម។ សម្រាប់ខ្ញុំ នេះគឺជារាត្រីដើរឆ្ពោះទៅរកព្រះយេស៊ូ ដំណើរឆ្ពោះទៅរកព្រះជាម្ចាស់ និង ទៅព្រះវិញ្ញាណដ៏វិសុទ្ធ»៕
Daily Program
