សិប្បកម្មដូងតាកែវ បាន​បង្ហាញផលិតផលក្នុង​​វិធីបុណ្យអុំទូក ​

រដ្ឋបាលខេត្តតាកែវ បានរៀបចំកម្មវិធីបុណ្យអុំទូក និងបណ្តែតប្រទីប កាលពីថ្ងៃទី១ និងទី២​ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែលក្នុង​ពិធីនោះក៏មានរៀបចំ​​ការតាំងពិព័ណ៌បង្ហាញពីផលិតផលខ្មែរ​ ម្ហូបអាហារខ្មែរ​​ និង​របស់របរប្រើប្រាស់ជាច្រើន។

នៅក្នុងនោះ សិប្បកម្មដូងតាកែវក៏បានចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួន ដែល​តំណាងអោយស្រុកត្រាំកក់ ផងដែរ។ ​

​មួយវិញទៀត រដ្ឋបាលខេត្ត ក៏​បានរៀបចំបង្ហាញពី​សិប្បកម្ម ផលិតផលកសិកម្ម និងបន្លែ ជាផ​លិតផ​លដែលមានសក្តានុពល នៅទូទាំងខេត្ត ដើម្បី​តាំងបង្ហាញ និងលក់​ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែល​មកទស្សនាកម្សាន្ត​ក្នុង​ពិធីនេះ។

តំណាង​សិប្បកម្មដូងតាកែវ បាន​លើកឡើងថា សិប្បកម្មដូងតាកែវ​ពិតជាមានមោទនភាព និងសប្បាយរីករីកដែលបានចូលរួមក្នុងកម្មវិធីនេះ​ ជាពិសេស ដោយសិប្បកម្ម​មានរបស់ប្រើប្រាស់ជាច្រើនដែលចេញពីគំនិតកែច្នៃ ប្លែកធ្វើអោយមានការទាក់ទាញប្រជាពលរដ្ឋស្ងើចសរសើរ និងទិញយកទៅប្រើប្រាស់ដើម្បីគាំទ្រដល់ផលិតផលខ្មែរ។

វិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីបសំពះព្រះខែ ក្នុងខេត្តតាកែវ ឆ្នាំ២០២៤នេះ ត្រូវបាន​រដ្នបាលខេត្ត​​រៀបចំធ្វើនៅ​បឹងតាកែវ ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សិប្បកម្មដូងតាកែវបាន​ចូលរួមការតាំងពិព័ណ៌នៅ​ខេត្តសៀមរាប កម្មវិធីស្នាមញញឹមនៃ​កម្ពុជា លើកទី២ កាលពី​ថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤៕

Daily Program

Livesteam thumbnail