សាសនទូត១៧នាក់ត្រូបានគេសម្លាប់នៅឆ្នាំ២០២៥

ទីភ្នាក់ងារសារព័ត៌មាន Fides បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីសាសនទូត និងអ្នកប្រកាសដំណឹងល្អ ថា ពេញមួយឆ្នាំ២០២៥ កន្លងទៅ សាសនទូត ១៧ នាក់ ត្រូវបានគេសម្លាប់ ។

ប្រភពដដែលបានអះអាងថា សាសនទូតទាំង១៧រូបបានស្លាប់នៅក្នុងនោះសម្រាប់អាហ្វ្រិកទាំងមូលគឺមា១០រូប​ដែលបាត់បង់ជីវិត ។

សាសនទូតទាំង១៧រូបនេះ ត្រូវបានគេដឹងថា ១០រូបជាបូជាចារ្យ ២រូបជានិស្សិតទេវវិទ្យាល័យ ២ រូប ជាគ្រូអប់រំជំនឿ ២រូបជាបងស្រី និង គ្រីស្តបរិស័ទម្នាក់ ។

ករណីឃាតកម្មលើសាសនទូតនៅឆ្នាំ២០២៥ មានការកើនឡើង៣រូប បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤  ហើយបើរាប់ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២៥ ប្រភពដដែលបានអះអាងថា មានសាសនទូត ៦២៦ នាក់ ដែលត្រូវបានសម្លាប់៕

Daily Program

Livesteam thumbnail